ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ៖ ជោគជ័យរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវមានសសរស្តម្ភ៣

2023/11/24 09:22:14 pm        146

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសង្កតធ្ងន់ថា ជោគជ័យរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវមានសសរស្តម្ភ៣ ៖ ភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងភាពម្ចាស់ការ។ 

​ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងប្រកាសថ្នាក់ដឹកនាំអាជ្ញាធរ និងបែងចែកភារកិច្ចដែលត្រូវប្រគល់ជូនថ្នាក់ដឹកនាំតាមគោលនយោបាយផង តាមក្រសួងស្ថាប័ន និងតាមរាជធានី-ខេត្តផង, នាព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្រី្ត បន្តថា ភាពជាអ្នកដឹកនាំគឺមាននៅគ្រប់កម្រិត។ ក្នុងនោះ យើងម្នាក់ៗធ្វើការងារតាមការបែងចែកដោយមិនបាច់មានការណែនាំ និងធ្វើឱ្យអស់ពីបេះដូង។ ជាមួយគ្នានេះ យើងក៏ត្រូវមានកិច្ចសហការ ក្នុងភាពជាដៃគូ និងភាពម្ចាស់ការផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតែងតាំងថ្មី ឱ្យខិតខំអស់ពីសមត្ថភាពបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវសាមគ្គីភាព ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី៧នេះ ការប្រគល់ភារកិច្ច គឺធ្វើឡើងតាមគោលនយោបាយ។ ក្នុងនោះការពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវធ្វើឡើងតាមយន្តការដែលមានក្នុងច្បាប់ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស និងសន្និបាត។ យើងត្រូវគិតគូរពន្លឿនការងារទីក្រុង ពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ចំពោះកិច្ចប្រជុំរួមរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ (GDJ) ត្រូវរៀបចំប្រជុំ៣ខែម្តង ដោយអញ្ជើញប្រទេសដែលជាសមាជិកចូលថវិកាច្រើនដល់មូលនិធិសកល មកចូលរួម។ កិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ត្រូវរៀបចំឡើងដើម្បីតម្រង់ទិសក្រុមប្រឹក្សាបច្ចេកទេស។ ក្នុងន័យនេះ ទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ ជាមួយអគ្គលេខាធិការដ្ឋានសំខាន់ណាស់ ដែលត្រូវធ្វើការងារឱ្យស៊ីសង្វាក់គ្នា។ នៅពេលក្រុមប្រឹក្សាបច្ចេកទេសប្រជុំរួចហើយ យើងត្រូវរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីស្តាប់លទ្ធផល។ ចំពោះគោលនយោបាយលុបបំបាត់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំ និងបញ្ជាក់ជូនអនុប្រធានដែលទទួលការងារតាមការបែងចែករួមមាន ៖ ១) គោលនយោបាយទី១ ៖ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ២) គោលនយោបាយទី២ ៖ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការឱ្យបានលើសពី៩៥% ៣) គោលនយោបាយទី៣ ៖ ពង្រីក ពង្រឹង និងពន្លឿន  កម្មវិធីបង្ការ ៤) គោលនយោបាយទី៤ ៖ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម ៥) គោលនយោបាយទី៥ ៖ បញ្ចប់ការរើសអើង និងមាក់ងាយ ៦) គោលនយោបាយទី៦ ៖ ចលនាធនធាន និង ៧) គោលនយោបាយទី៧ ៖ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានអបអរសាទរ និងស្វាគមន៍ចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតែងតាំងដោយព្រះមហាក្សត្រ និងអនុក្រឹត្យ។ 

ជាកិច្ចបន្តមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អានព្រះរាជក្រឹត្យស្តីពីការតែងតាំងមុខតំណែង និងផ្តល់ឋានៈជាប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអនុក្រឹត្យស្តីពីការតែងតាំង និងផ្តល់ឋានៈ ជាជំនួយការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

បន្ទាប់មក ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ អនុប្រធាន និងជានាយកខុទ្ទកាល័យ បានអានសេចក្តីសម្រេចស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm