នាយិកាយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិចង់ឃើញកម្ពុជាអស់មីននៅឆ្នាំ២០២៥លែងមានជនរងគ្រោះបន្តទៀត.

2023/11/24 10:04:20 pm        76

ភ្នំពេញ ៖ នាយិកាយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ បានបង្ហាញពីការចង់ឃើញកម្ពុជាសម្រេច ជោគជ័យលើគោលដៅអស់មីននៅឆ្នាំ២០២៥ និងចង់ឃើញពីវឌ្ឍនភាពនៃការចូលរួមអនុវត្តអនុសញ្ញាអូតាវ៉ាពីគ្រប់រដ្ឋភាគីទាំង អស់.ខណះកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ខាងមុខ ។ 

លោកស្រី Tamar Gabelnick នាយិការយុទ្ធនាការលុប បំបាត់គ្រាប់មីនអន្តរជាតិ (ICBL)លើកឡើងបែបនេះជួប ពិភាក្សាជាមួយឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសកិច្ចប្រជុំនេះ លោកស្រី Tamar Gabelnick បានពន្យល់ពីការងាររបស់ ICBL នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋភាគី ដេីម្បីតាមដានពីវឌ្ឍនភាពក្នុងការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានបំណងចង់ឃើញវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី។ ជា មួយគ្នានេះ ICBL មានបំណងចង់ស្វែងយល់អំពីគោល ដៅរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីន ២០២៥ ដោយផ្តោតសំខាន់លើផែនការ និងបញ្ហាប្រឈម។

 ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ICBL អំពីការប៉ានស្មានផែនការបោសសម្អាតមីនរបស់កម្ពុជា ផ្អែកលេីលទ្ធផលបោសសម្អាតនាឆ្នាំកន្លង មក និងលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួប ប្រទះ ក្នុងនោះរួមមានបញ្ហាគាំទ្រហិរញ្ញវត្ថុ និងបញ្ហាបោស សម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជានឹងបន្តកិច្ចសហការជាមួយភាគីថៃ។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី បានលើកឡើងថាបើបញ្ហាប្រឈមទាំង២នេះ ត្រូវបានដោះស្រាយ កម្ពុជាពិតជាអាចសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកាតាព្វកិច្ចអនុសញ្ញាអូតាវ៉ានេះ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm