ប្រទេសទួរគី ចាប់ផ្តើមចរចាទិញយន្តហោះចម្បាំងរបស់អឺរ៉ុប បន្ទាប់ពីមានភាពមិនច្បាស់លាស់ជុំវិញការទិញ F-16 ពីអាមេរិក

2023/11/25 12:47:09 am        65

ទូគី ៖ ប្រភពពីក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទួរគី បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋនានា នៅអឺរ៉ុបអំពីការទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ៤០គ្រឿង បន្ទាប់ពីទទួលស្គាល់ថា សំណើរបស់ខ្លួនទិញយន្តហោះចម្បាំងF-16ពីសហរដ្ឋអាមេរិក អាចនឹងមិនដំណើរការ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yasar Guler បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសទួរគី កំពុងពិភាក្សាជាមួយអង់គ្លេស និងអេស្ប៉ាញ ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon ទោះបីជាអាល្លឺម៉ង់ បានជំទាស់នឹងគំនិតនេះក្តី។

ប្រភពដដែល បានបន្តថា ប្រទេសទួរគីចង់ទិញយន្តហោះ Eurofighter ជំនាន់ថ្មីទំនើបបំផុត។ ក្រសួងការពារជាតិរបស់ខ្លួន និងស្ថានទូតអង់គ្លេស នៅទីក្រុងអង់ការ៉ា បាននិយាយថា លោក Guler បានពិភាក្សាបញ្ហានេះជាមួយសមភាគីអង់គ្លេសរបស់លោក Grant Shapps ក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូ បានស្នើសុំកាលពីខែតុលា ឆ្នាំ២០២១ ដើម្បីទិញយន្តហោះចម្បាំង Lockheed Martin Corp F-16 ចំនួន៤០គ្រឿង និងឧបករណ៍ទំនើបកម្មចំនួន ៧៩ឈុត សម្រាប់យន្តហោះចម្បាំង ដែលមានស្រាប់របស់ខ្លួន។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន គាំទ្រការលក់តម្លៃ ២០ពាន់លានដុល្លារ ប៉ុន្តែមានការជំទាស់នៅក្នុងសភាអាមេរិកជុំវិញការពន្យារពេលការពង្រីកអង្គការណាតូរបស់ប្រទេសទួរគី ដើម្បីទទួលយក ប្រទេសស៊ុយអែត និងជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm