ឧស្សាហកម្មចិញ្ចឹមសុនខយកសាច់កូរ៉េខាងត្បូង ព្រួយបារម្ភពីសេចក្តីព្រាងច្បាប់ហាមឃាត់ដែលអាចបញ្ចប់ធុរកិច្ចរបស់ពួកគេ

2023/11/25 01:05:18 am        123

ស្របពេលដែលវិធានការរបស់កូរ៉េខាងត្បូងហាមឃាត់ការទទួលទានសាច់សុនខ មនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មជម្លោះមានអាយុកាលរាប់សតវត្សរ៍មួយនេះ កំពុងតែតវ៉ាដើម្បីធ្វើឲ្យវាស្របច្បាប់ ។ 

សម្រាប់រយៈពេល ១២ឆ្នាំចុងក្រោយនេះ លោក Lee Kyeong-sig បានបង្កាត់ពូជសុនខចិញ្ចឹមយកសាច់ ដើម្បីលក់ឲ្យភោជនីយ៍ដ្ឋាន ប៉ុន្តែបច្ចុប្បន្នលោកយល់ឃើញថា វាកំពុងធ្វើឲ្យមុខជំនួញរបស់លោកស្ថិតក្នុងស្ថានភាពច្របូកច្របល់ ។ 

កសិករចិញ្ចឹមសុនខយកសាច់វ័យ ៥៥ឆ្នាំរូបនេះ ដែលចិញ្ចឹមសុនខរហូតដល់ ១.១០០ក្បាលនៅខេត្ត Gyeonggi ជាប់ព្រំប្រទល់នឹងទីក្រុងសេអ៊ូល និយាយថា លោកបានព្យាយាមគិតពីជីវិតរបស់លោក ហើយការស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុរបស់លោកបែបនេះ លោកពិតជាគ្មានចម្លើយចំពោះអ្វីដែលលោកអាចធ្វើបាននោះទេ ។ 

ការស្ទង់មតិ Gallup Korea កាលពីឆ្នាំមុន បង្ហាញថា ជិត ២ភាគ៣នៃអ្នកឆ្លើយតប បានប្រឆាំងនឹងការទទួលទានសាច់សុនខ ក្នុងនោះមានតែ ៨ភាគរយប៉ុណ្ណោះ និយាយថា ពួកគេទទួលទានសាច់សុនខក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ពោលគឺធ្លាក់ចុះពីចំនួន ២៧ភាគរយកាលពីឆ្នាំ ២០១៥ ។ 

គួរឲ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Yu Eui-dong គឺជាប្រធានគោលនយោបាយគណបក្សកាន់អំណាចនិយាយនៅ ថា កូរ៉េខាងត្បូងមានបំណងដាក់បំរាមហាមឃាត់ការទទួលទានសាច់សុនខ ហើយនិងបញ្ចប់ជម្លោះជុំវិញទំនៀមទម្លាប់បុរាណមួយនេះ ស្របពេលមានការយល់ដឹងកើនឡើងពីសិទ្ធិសត្វ ។ 

លោក Eui-dong និយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងគណបក្សកាន់អំណាច នឹងណែនាំសេចក្តីព្រាងច្បាប់មួយក្នុងឆ្នាំនេះ ដើម្បីចេញបំរាមហាមឃាត់ការទទួលសាច់សុនខ ហើយបើមានការគាំទ្រទ្វេបក្ស សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងកាត់សភា ។ 

ក្រុមសិទ្ធិសត្វ បានស្វាគមន៍បំរាមមួយនេះ ខណៈដែលក្រុមប្រជាកសិករចិញ្ចឹមសត្វសុនខយកសាច់ បានដង្ហែក្បួនធ្វើបាតុកម្មនៅមុខសភា ដោយពួកគេនិយាយថា ការសម្រេចចិត្តមួយនេះ ពុំបានអើពើនឹងសិទ្ធិរស់នៅរបស់ប្រជាកសិករនោះទេ ។ 

យោងតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា មាននូវកសិដ្ឋានបង្កាត់សុនខប្រហែល ១.១៥០កន្លែង ផ្ទះសត្តឃាត ៣៤កន្លែង ក្រុមហ៊ុនចែកចាយសាច់សុនខ ២១៩កន្លែង ហើយភោជនីយដ្ឋានបម្រើសាច់សុនខ ប្រហែល ១.៦០០កន្លែង ៕


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm