ក្រសួង​ឧស្សាហកម្ម​លើកឡើង​ពី​គម្រោង​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​ទី​៣

2021/06/14 05:56:16 pm        98

ភ្នំពេញ ​៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បានលើកឡើង​ពី​គម្រោង​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង ទី​៣ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

គម្រោង​នេះ​ ត្រូវបាន​លើកឡើង​ដោយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួប​លោកជំទាវ Eva Nguyen Binh ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អាណត្តិ កាលពី​សប្តាហ៍​មុន នៅ​ទីស្តីការក្រសួង​។

នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ប្រទេស​បារាំង ​តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) បាន​ដើរតួ​យ៉ាង​សំខាន់​លើ​វិស័យ​ទឹកស្អាត ​ក្នុង​គម្រោង​ធំៗ​ជាច្រើន ។

​ជាក់ស្តែង​ដូចជា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ទី​២ ​ដែល​ទើប​សម្ពោធ​បើក​ការដ្ឋាន​ថ្មីៗ​នេះ ក្នុង​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បន្ថែមថា បេសកកម្ម​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ទស្សនៈវិស័យ​របស់​ក្រសួង​ត្រូវខិតខំ​រួមគ្នា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​ដោយ​កំណត់ថា ​នៅ​ឆ្នាំ​២០២៥ ទីប្រជុំជន​ត្រូវ​មាន​ទឹកស្អាត​ប្រើប្រាស់ និង​ឆ្នាំ​២០៣០ ប្រជាជន​នឹង​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា​។ ចំណុច​នេះ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ បានស្នើ​ឲ្យ​ភាគី​បារាំង​ពិនិត្យ​លទ្ធភាព​វិនិយោគ ​ឬ​ផ្តល់​កម្ចី​ឥណទាន​លើ​វិស័យ​ទឹកស្អាត​បន្ថែម និង​បន្តបន្ទាប់​ទៀត ។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺ​ស្នើ​ឲ្យ​ភាគី​បារាំង​ចាប់អារម្មណ៍​យកចិត្តទុកដាក់​ចំពោះ​គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង​ទី​៣​ ដើម្បី​គិតគូរ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​នៃ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃក្រឡា​ដី​កាន់តែ​រីកធំឡើង ។

លោកជំទាវ Eva Nguyen Binh បាន​បញ្ជាក់ថា ​វិស័យ​ទឹកស្អាត​ជា​វិស័យ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ។ ដូច្នេះ​ប្រទេស​បារាំង​ មានការ​យកចិត្តទុកដាក់​លើ​វិស័យ​នេះ ហើយ​ច្បាស់​ណាស់​ការអភិវឌ្ឍន៍​គម្រោង​ទឹក​ស្អាត​របស់​បារាំង​នៅ​កម្ពុជា ​នឹង​នៅតែ​ស្ថិត​ក្នុង​កត្តា​អាទិភាព​មួយ ។

​សូមបញ្ជាក់ថា​ តម្រូវការ​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ មាន​ប្រមាណ​ជាង​៧០​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការផលិត​ទឹក​ស្អាត​ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​មាន​បរិមាណ ត្រឹមតែ ៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ​ដែល​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​តំបន់​មួយចំនួន​មិន​គ្រប់គ្រាន់​៕

​អត្ថ​ប​ទ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm