សាលារាជធានី នឹងប្រើវិធីសាស្ត្រទុកដាក់សំរាម តាមបែបជប៉ុន ក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/25 04:27:11 pm        259

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានី នឹងធ្វើការ​ចែក​ថង់​ដាក់​សំរាម​នៅតាមស្ដង់លក់ដូរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យក្រុមអាជីវកម្មទុកសំរាម ឲ្យ​បាន​ត្រឹម​ត្រូវ ខណៈដែលវិធីសាស្ត្រនេះ ត្រូវបានប្រទេសជប៉ុនអនុវត្តន៍ទទួលបានជោគជ័យ ។

ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គម​សន្តិភាព សេដ្ឋកិច្ចរីកចម្រើន” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសួនច្បារវត្តបុទម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ សាលា​រាជធានី បានរៀបចំនូវបង្គន់អនាម័យជាច្រើនកន្លែង ក៏ដូចជា​ការ​ដាក់​ពង្រាយ​នូវ​ធុង​សំរាម​ប្រមាណ​១៥០០ សម្រាប់បម្រើដល់ពិធីបុណ្យ ដែលមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន្ត ខណ្ឌ​ឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ។

ឯកឧត្តមបន្តថា នៅឆ្នាំនេះដែរ សាលារាជធានី នឹងអនុវត្តន៍វិធីសាស្ត្រថ្មី នៃការទុកដាក់សំរាម ឲ្យ​បាន​ត្រឹមត្រូវ គឺត្រៀមថង់ធំៗប្រមាណជាង ៨០០គីឡូក្រាម ដើរចែកតាមស្ដង់លក់ដូរ ដើម្បីឲ្យ​អាជីវកម្ម​ទុក​សំរាម ក៏ដូចជាពលរដ្ឋដើរលេងកម្សាន្តអាចទុកដាក់បានផងដែរ ។

ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រចំពោះវិធីសាស្ត្រថ្មី នៃការទុកដាក់សំរាមរបស់សាលារាជធានី ហើយពួកគេរំពឹងថា ក្រុមអាជីវកម្ម ឬភ្ញៀវជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកនៅឆ្នាំនេះ មានការងាយស្រួលរកកន្លែងទុកដាក់សំរាម ហើយពួក​គេ​ក៏បាន​ប្ដេជ្ញា​ពីការ​ទុកដា​ក់​សំរាម​ឲ្យបានត្រឹមត្រូវ ។

គិតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ សកម្មភាពនៃការរៀបចំតុបតែលម្អសោភ័ណភាព ក៏​ដូច​ជា​ការ​រៀប​ចំ​ស្ដង់លក់ទំនិញ និងទីតាំងប្រគុំតន្ត្រីធំៗ សម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអកអំបុក កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ខណៈ​ដែល​ទូក​ង​ពី​តាម​បណ្ដាខេត្ត​មក​ចូលរួមប្រកួត ក៏ធ្វើដំណើរមកដល់ជាហូរហែរផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        79
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm