លោក Biden ទាក់ទងជាប់ជានិច្ចជាមួយមេដឹកនាំនានា ដើម្បីតាមដានគ្រប់ទិដ្ឋភាព​កិច្ចព្រមព្រៀងចំណាប់ខ្មាំងដែលត្រូវបានអនុវត្ត

2023/11/25 05:39:24 pm        248

ប្រធានាធិបតី លោក Joe Biden បានកោតសរសើរដល់ផ្នែកការទូតរបស់សហរដ្ឋអាមេរិក នៅ​ពី​ក្រោយ​ការ​ដោះលែងចំណាប់ថ្នូរចំនួន២៤នាក់ កាលពីថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ដោយបាន​និយាយ​ថា វាគឺជាការចាប់ផ្តើម នៃអ្វីដែលលោករំពឹងថា នឹង​មាន​ការ​ដោះលែង​ចំណាប់​ថ្នូរ​បន្ថែម​ទៀត​ដោយ​ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុង​អំឡុងពេលសន្និសីទសារព័ត៌មាន លោក Biden បាន​បដិសេធ​មិន​ធ្វើ​ការ​សន្និដ្ឋាន​អំពី​ថា​តើ​រយៈ​ពេល​យូរប៉ុណ្ណាដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹងបន្ត ប៉ុន្តែបាននិយាយថា លោក​គិតថាឱកាសនៃការបន្ថែមពេលបទឈប់បាញ់ដែលកំពុងបន្តគឺ «ប្រាកដជាមាន» ។ លោកក៏បានបង្ហាញក្តីសង្ឃឹមថា ជនជាតិអាមេរិក ដែលក្រុម​ហាម៉ាស​ចាប់​ខ្លួន​ក៏​នឹង​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ។

លោកប្រធានាធិបតី បាននិយាយថា លោកជឿជាក់​លើ​ក្រុម​ហាម៉ាស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ។ អ្នកប្រយុទ្ធក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ២៤ នាក់ កាលពីថ្ងៃ​សុក្រ​ក្នុង​អំឡុង​ថ្ងៃ​ដំបូងនៃបទឈប់បាញ់ក្នុងសង្រ្គាម ដែលរួមមានស្ត្រីនិងកុមារអ៊ីស្រាអែល១៣នាក់ កម្មករ​កសិដ្ឋានជនជាតិថៃ ១០ នាក់​ និង​ជន​ជាតិ​ហ្វីលីពីន​ម្នាក់​បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​ស្ងប់​ស្ងាត់​នៅ​ទូទាំង​តំបន់​ហ្កាហ្សាជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍មកនេះ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា ចំណាប់​ខ្មាំង​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​តំបន់ហ្កាហ្សា ហើយប្រគល់ទៅឱ្យអាជ្ញាធរអេហ្ស៊ីប នៅច្រកឆ្លងកាត់ព្រំដែន Rafah អម​ដោយ​បុគ្គលិកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ៨នាក់នៅក្នុងក្បួនរថយន្តចំនួន ៤ គ្រឿង៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm