អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ចុះចតយន្ដហោះខ្នាតយក្សដំបូង និងភ្ញៀវទេសចរ​អ៊ឺរ៉ុបជាង២០០នាក់

2023/11/25 07:14:24 pm        2.9 K

ភ្ញៀវទេសចរអឺរ៉ុប ជាង២០០នាក់ មកដល់ខេត្តសៀមរាប តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយ​ក៏ជាលើកដំបូង ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិសៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣នេះ។ ភ្ញៀវទេសចរទាំងនោះមកកំសាន្ដនៅខេត្ដសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍អ៊ិចសូ ត្រាវ៉ែល Exo Travel។ ពួកគាត់ស្នាក់នៅនិងដើរកំសាន្ដតាមប្រាសាទនានា រយៈពេល៣យប់៣ថ្ងៃ នៅក្នុង​រមណីយដ្ឋាន​អង្គរផងដែរ។

ឯកឧត្ដម ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មាន​ប្រសាសន៍​នៅ​គ្រា​ដែល​ឯកឧត្ដម ទៅទទួលស្វាគមន៍ភ្ញៀវទេសចរនោះថា នេះជាប្រភេទ​យន្ត​ហោះ ​Boeing 777 និងជនជាតិអឺរ៉ុប ២០៨នាក់ បានហោះហើត្រង់ពីទីក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកដំបូង ខណៈ​ដែល​អាកាស​យានដ្ឋាននៅ​ក្រុ​ងសៀមរាបចាស់ មិនអាចចុះចតបានឡើយ។

ឯកឧត្ដមបន្ដថា ភ្ញៀវទេសចរទាំងនោះ ពួកគាត់ នឹង​ស្នាក់​នៅ​និង​ទស្សនា​កំសាន្ដ​តាម​ប្រាសាទ​នានា​ក្នុង​ខេត្ដសៀមរាបអង្គររយៈពេលបីយប់បីថ្ងៃ ហើយនៅថ្ងៃទី២៧ខែវិច្ឆិកា បន្ដទៅ​ទស្សនា​ប្រទេស​វៀតណាម។

ឯកឧត្ដមបានបន្ដថាសមិទ្ធផលដ៍ធំខ្នាតអន្ដរជាតិដែលយន្ដហោះយក្សចុះចតជាលើកដំបូង និងមាន​អ្នកទេសចរជាង២០០នាក់នេះ នឹងធ្វើឱ្យប្រទេសមួយចំនួននៅលើពិភពលោក ចាប់​អារម្មណ៍​ហើយនឹងសុំធ្វើការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប នា​ថ្ងៃ​ខាង​មុខ ហើយកម្ពុជា មាន​កំណើន​ទេសចរ​ច្រើន​ដូច​មុន​ឆ្នាំ​២០២០​កន្លង​មក​។​ ឯកឧត្ដម​បាន​បន្ដ​ថា ជាក់ស្ដែងនៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ មាន​ក្រុម​ហ៊ុន​នៅប្រទេស​ឥណ្ឌា​នឹង​សុំធ្វើ​ការ​ហោះ​ហើរ​ត្រង់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប មួយសប្ដាហ៍៧ជើង ស្មើរ​មួយ​ថ្ងៃ​មួយ​ជើង​។

ឯកឧត្ដមបន្ថែមថា កាលណាកម្ពុជាមានអាកាសយានដ្ឋានទំនើប ផាសុខភាព សុវត្ថិភាព មាន​ប្រាសាទ​អង្គរវត្ដ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ នឹងធ្វើឱ្យអ្នកទេសចរ និងអ្នក​ធ្វើ​ជំនួញ​ ទៅផ្ដល់នូវសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះផងដែរ។

បើតាមបុគ្គលិកក្រុមហ៊ុន បានឱ្យដឹងថា ភ្ញៀវទេសចរនេះ មកតាមរយៈក្រុមហ៊ុន ទេសចរណ៍​អ៊ិចសូ ​ត្រាវ៉ែល EXO Travel ហើយពួកគាត់ទៅទស្សនាប្រាសាទអង្គរវត្ដ ប្រាសាទអង្គរធំ ប្រា​សាទ​អង្គរ​ធំ ព្រមទាំងពិសារ​អាហារ​ពេល​ល្ងាច​នៅ​ព្រលាន​ជល​ដំរី​នា​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​នេះ​ផង​ដែរ​។​​ សូម​បញ្ជាក់ថា កាលពីដើមខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែល​ជា​ក្រុម​ទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់សៀមរាប បន្ទាប់ពី​បញ្ចប់​វិបត្ដិ​ជំងឺ​កូវីដ១៩៕អត្ថបទៈ ឈិត សាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        150
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        132
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm