អាល្លឺម៉ង់ នឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយប្រព័ន្ធ IRIS-T ក្នុងកញ្ចប់ថវិកា ១,៤ ពាន់លានដុល្លារ

2023/11/25 08:34:30 pm        164

ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាល្លឺម៉ង់ នឹងផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម IRIS-T SLM ចំនួន៤ បន្ថែមទៀត ដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាដែលមានតម្លៃជាង១,៣ ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារ) ។ ប្រព័ន្ធនេះ នឹងត្រូវបានផ្គត់ផ្គង់ ចាប់ពីឆ្នាំ ២០២៥។

ក្រសួង បាននិយាយថា កញ្ចប់នេះ ក៏រួមបញ្ចូលទាំងយានដ្រូន និងប្រព័ន្ធការពារយានដ្រូន ឧបករណ៍ដោះមីន ប្រព័ន្ធទំនាក់ទំនងផ្កាយរណប ឧបករណ៍សង្គ្រាមអេឡិចត្រូនិច គ្រាប់មីនប្រឆាំងរថក្រោះកំណត់គោលដៅ និងគ្រាប់កាំភ្លើងធំ ដែលមានបំណងដោះស្រាយតម្រូវការចំបាច់ខ្លាំងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ប្រទេសអាល្លឺម៉ង់ បានក្លាយជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ក្រោយពីមានការស្ទាក់ស្ទើរដំបូងក្នុងការផ្តល់អាវុធ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius នៅដើមខែនេះ បានបញ្ជាក់ពីផែនការជំរុញការគាំទ្រយោធារបស់ប្រទេសសម្រាប់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល កំពុងស្វែងរកជំនួយទ្វេដងដល់ ៨ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៤។

ក្រសួងបាននិយាយថា ប្រព័ន្ធ IRIS-T និងរ៉ាដាតាមដាន Patriot ទីពីរ ដែលបានប្រគល់នៅក្នុងខែតុលា នឹងទៅដល់អ៊ុយក្រែននៅឆ្នាំនេះ នៅពេលដែលបុគ្គលិកអ៊ុយក្រែន បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេ។

ក្រសួងបានឲ្យដឹងទៀតថា លោក Pistorius បានប្រកាសពីការគាំទ្រ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នៅក្នុងសន្និសីទតាមវីដេអូ ជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាកិច្ចប្រជុំលើកទី១៧ ត្រូវបានរៀបចំឡើងនៅក្នុងអ្វីដែលគេហៅថា មូលដ្ឋានទ័ពអាកាស Ramstein ហើយបាននិយាយថា អាល្លឺម៉ង់ នឹងឈរជាមួយអ៊ុយក្រែន «ឥឡូវនេះ និងសម្រាប់រយៈពេលយូរ»។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm