កម្ពុជានឹងឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ

2023/11/25 08:49:55 pm        176

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែល​មានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅ​ឆ្នាំ​២០២៥ នៅទីស្នាក់ការកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និង​វាគ្មិន​មក​ពីស្ថាប័នពាក់ព័ន្ឋចំនួន៥រូប ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មន្ត្រីសាខា​រាជ​ធានី​ភ្នំពេញ និងអនុសាខាខណ្ឌទាំង១៤, តំណាងអ្នកផ្ទុកមេរោគអេដស៍, តំណាងអង្គការ KHANA, តំណាង​ក្រុមបុរសរួមភេទជាមួយបុរស, តំណាងក្រុមបំប្លែងភេទ, តំណាង​ក្រុម​ស្ត្រី​បម្រើ​ការ​នៅ​គ្រឹះស្ថាន​កម្សាន្តសប្បាយមនុស្សពេញវ័យ, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុប​ចំនួន ២១៤នាក់។

ថ្លែងបើកកិច្ចពិភាក្សាខាងលើ លោកជំទាវ ពុំ ចន្ទីនី ប្រធានគណៈធិបតី បាន​លើក​ឡើង​ពី​ចំណុច​គន្លឹះ​សំខាន់​ៗចំនួន៣ ដែលត្រូវយកចិត្តទុកដាក់រួមមាន៖ ១.ការបើកលំហសេរីភាពពេញលេញ ក្នុង​ការចូលរួមប្រយុទ្ធទៅនឹងមេរោគអេដស៍/ជំងឺអេដស៍, ២.ការរៀបចំឱ្យមានធនធានគ្រប់គ្រាន់ ទាំង​ថវិកា សម្ភារៈ និងធនធានមនុស្ស ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍, និង​ទី៣.ការកសាងសមត្ថភាពរបស់សហគមន៍ ដែលរងគ្រោះដោយសារមេរោគអេដស៍ ដើម្បី​ចូល​រួម​ទាំងអស់គ្នា ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ ដែលជាការគំរាមដល់សុខភាពសាធារណៈ តាម​ទិស​ដៅរ​បស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង​ជា​អនុ​ប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំ​វាគ្មិន​ធ្វើ​ការ​បក​ស្រាយ​នូវ​សំណួរ​មួយ​ចំនួន ដោយផ្តោតលើប្រធានបទនៃកិច្ចពិភាក្សាខាងលើ ដោយលោក​ជំទាវ​បាន​គូស​បញ្ជាក់ ពីគោលបំណងសំខាន់ៗ នៃកិច្ចពិភាក្សាក្នុងនោះ ទី១.គឺចូលរួមអបអរសមិទ្ធផល ដែល​រាជ​រដ្ឋាភិបាលសម្រេចបាន ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យ​ឆ្លើយ​តប​មេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការ​គំរាម​កំហែង​សុខភាព​សាធារណៈ ទី២.ទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និង​សហគមន៍​ងាយរងគ្រោះ ឱ្យបន្តការប្រុងប្រយ័ត្ន ក្នុងការបង្ការទប់ស្កាត់ ការចម្លងមេរោគអេដស៍ និង​កសាង​សង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

បូកសរុបកិច្ចពិភាក្សានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានអានជូននូវសារអំពាវនាវរបស់ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍនៅកម្ពុជា ដែលផ្តាំ​ផ្ញើ​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ក្នុង​ឱកាស​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ធ្នូ ២០២៣ ជូនបង-ប្អូនជនរួមជាតិ ជាពិសេសយុវជនថាៈ ១-ត្រូវប្តេជ្ញាចិត្ត​ចូលរួម​ទប់​ស្កាត់​ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​សមភាព និងបរិយាបន្ន, ២- ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុង​ការ​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍/ជំងឺ កាម​រោគ​ផ្សេង​ៗ​, ៣- សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវ​ស្វែង​រក​សេវា​ផ្តល់​ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និង​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់, ៤- សូមស្ត្រីមានផ្ទៃពោះ ទៅ​ពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដង មុនសម្រាលកូន និង​ទទួល​យក​សេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល, ៥- សូម​បង-ប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និង​មិន​ត្រូវ​រើស​អើង​ឬ​មាក់​ងាយ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និងអ្នកជំងឺអេដស៍ឡើយ, ៦- សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុម​អ្នក​បំប្លែង​ភេទ ក្រុមស្ត្រីបម្រើសេវា នៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវ​ចូល​រួម​ក្នុង​ការអនុវត្តនូវវិធានការបង្ការ ការចម្លងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ដើម្បីសុខ​ភាព​ផ្ទាល់​ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបាន​សម្រេច​ជោគជ័យ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm