អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ផ្ដល់ផ្ទះសុវត្ថិភាពដល់ពលរដ្ឋងាយរងគ្រោះ ៣៥គ្រួសារ ក្នុងឃុំព្រែកហ្លូង

2023/11/25 11:27:01 pm        219

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បាន​បញ្ច​ប់​ការ​អនុវត្ត​គម្រោង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ធន់​នឹង​ការប្រែប្រួលអាកាសធាតុ និងប្រាក់ចំណូលប្រជាជនក្នុងសហគមន៍ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៣ ដែល​ផ្តោត​លើ​កម្មវិធីសំខាន់ៗចំនួនបីរួមមានការបង្កើតនូវសុវត្ថិភាពសម្រាប់ការបន្ស៊ាំអាកាសធាតុ តាម​រយៈ​ការ​ផ្តល់​លំនៅឋាន ការបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តសួនបន្លែ ដែលបន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និងការពង្រឹង​សមត្ថភាព​មូលដ្ឋាន​លើ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

លោកស្រី ប៊ឺណាដែត បូឡូឌ្យូធី នាយិកាអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិប្រចាំតំបន់មេគង្គ និង​ជា​នាយិកានៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានមានប្រសាសន៍ថា អង្គការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​បាន​សម្រេច​បាន​នូវ​លទ្ធផល​សំខាន់ៗ​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​នៅ​ឃុំ​ព្រែកហ្លួង។ ស្រប​តាមយុទ្ធ​សាស្ត្រសាង​សង់​ និង​ធ្វើឲ្យមានឥទ្ធិពលរបស់អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា គម្រោងរបស់យើងមិនត្រឹមតែផ្តល់ផ្ទះដែលមានភាពធន់ចំនួន៣៥ខ្នង ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងផ្តល់អំណាចដល់សហគមន៍តាមរយៈការដាំដំណាំដែលសម្របនឹងអាកាសធាតុ និង​ការបណ្តុះបណ្តាលការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ លទ្ធផលទាំងនេះស្របយ៉ាងរលូន​ជាមួយ​នឹងចក្ខុវិស័យរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា សម្រាប់សហគមន៍ប្រកប​ដោយ​និរន្តរភាព និងរឹងមាំ។

ចំណែក លោក អ៊ុំ ភឿន ប្រធានកម្មវិធីគម្រោងអង្គការលំនៅឋានមនុស្សជាតិ​កម្ពុ​ជា​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជាលទ្ធផលដែលសម្រេចបានតាមរយៈគម្រោងនេះ គ្រួសារងាយរងគ្រោះចំនួន ៣៥​គ្រួសារ បានទទួលផ្ទះដែលមានសុវត្ថិភាព និងសន្តិសុខ ដែលអាចរួមចំណែកឆ្លើយទៅតបទៅនឹង​ផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋជាអ្នកទទួលផលពីគម្រោង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​ថ្លែងអំណរគុណដល់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាដែលបានផ្ដល់ផ្ទះ និងការ​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម​ឆ្លាត​វៃ​ដែល​បន្ស៊ាំ​ទៅ​នឹង​អាកាស​ធាតុ​ដែល​ធ្វើ​ឱ្យ​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ពួក​គាត់បានប្រសើរឡើងជាលំដាប់។

សូមរំលឹកថា អង្គការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​អង្គការ​លំនៅ​ឋាន​មនុស្ស​ជាតិ​អន្តរជាតិ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០០៣ ដោយធ្វើការជាមួយក្រុមចម្រុះនៃអង្គការជាតិ និង​អន្តរជាតិ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដៃគូក្នុងវិស័យឯកជន អាជ្ញាធរមូលដ្ឋាន និង​ថ្នាក់ជាតិ។ រហូត​មក​ដល់​ពេលនេះអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបម្រើប្រជាពលរដ្ឋជាង ១៧ម៉ឺនគ្រួសារ ដើម្បី​កសាងជីវិតកាន់តែប្រសើរឡើងតាមរយៈផ្ទះដែលមានសុវត្ថិភាព និងតម្លៃសមរម្យ​៕ អត្ថបទ៖ នឿត​ សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        134
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm