ឯកឧត្តម វង សូត ​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី នៅ​សាធា​រណ​រដ្ឋតួកគី

2023/11/26 04:19:47 am        142


ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងអាន់តាលីយ៉ានៃសាធារណរដ្ឋតួកគី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី ហៅកាត់ថា APA ដែលរដ្ឋសភាជាតិនៃសាធារណរដ្ឋតួកគីធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម នូម៉ាន គូទូមូស (Prof. Dr. Numan Kurtulmuş) ប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋតួកគី និងជាប្រធាន APA។

នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏គ្រោងដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងគណៈប្រតិភូសភាមកពីប្រទេសមួយចំនួនទៀតផងដែរ។


សូមជម្រាបថា ក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី មានប្រតិភូសភាមកពីប្រទេសសមាជិកដែលត្រូវប្រជុំយ៉ាងហោចណាស់២ដងក្នុង១ឆ្នាំ៖ ម្តងប្រជុំភ្លាមៗ មុនពេលកិច្ចប្រជុំពេញអង្គ និងម្តងទៀតជាធម្មតា ប្រហែលបីខែមុនកិច្ចប្រជុំពេញអង្គ។


ក្នុងឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភាជាតិនៃប្រទេសតួកគី។ ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមថ្លែងសុន្ទរកថាបើពីឯកឧត្តម នូម៉ាន គូទូមូស ប្រធាន APA។


កិច្ចប្រជុំខាងលើ មានការចូលរួមពីប្រធានសភា អនុប្រធាន និងសមាជិកសភា នៃបណ្តាសភាជាសមាជិក APA ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសម្រាប់មហាសន្និបាតលើទី១៤ ដែលត្រូវសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៤៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm