អុីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូមួយនៅថ្ងៃអាទិត្យនេះ ដោយបង្ហាញពីរថយន្ដក្រុងពណ៌ស១គ្រឿង ដែលកំពុងដឹកជនជាតិអ៊ីស្រាអែល១៣នាក់ និងចំណាប់ថ្នូរថៃ៤នាក់ដែលបានដោះលែងចេញពីការឃុំខ្លួនរបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា នៅក្នុងដំណើរពួកគេចេញពីប្រទេសអេហ្ស៊ីបទៅប្រទេស
អ៊ីស្រាអែល។
គេនិយាយថា ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ដដំបូងៗ ពួកគេនឹងបន្ដដំណើរដោយមានអមការពារដោយទាហានIDF ខណៈពួកគេធ្វើដំណើរទៅមន្ទីរពេទ្យអ៊ីស្រាអែល ជាទីដែលពួកគេនឹងត្រូវជួបជុំក្រុមគ្រួសាររបស់ពួកគេឡើងវិញ។
រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ស្រ្ដីពេញវ័យ៦នាក់ កុមារនិងក្មេងជំទង់៧នាក់ ត្រូវបានដោះលែងចេញពីក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា តាមកិច្ចព្រមព្រៀងចំណាប់ថ្នូរកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចំណាយពេលអស់៥០ថ្ងៃ នៅក្នុងការជាប់ឃុំខ្លួនមក៕

