ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកដែលចាប់ផ្តើមពីថ្ងៃនេះតទៅ

2023/11/26 07:55:05 pm        284

ភ្នំពេញ៖ ថ្ងៃទី១ នៃពិធីបុណ្យអុំទូក បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ អញ្ញើញទស្សនាយ៉ាងសប្បាយរីករាយ ជាមួយទិដ្ឋភាពនៃការរៀបចំដ៏ទាក់ទាញ ខណៈពេលដែលមានការថែរក្សាសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់កម្លាំងសមត្ថកិច្ច។

លោក សំ សុជាតិ ពលរដ្ឋមកពីស្រុកវាលរេញ ខេត្តព្រះសីហនុ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះថា បន្ទាប់ពីអាក់ខានប្រារព្ធពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំកន្លងមក ក្នុងឆ្នាំ២០២៣នេះបានចាប់ផ្តើមឡើងវិញនូវព្រះរាជពិធីបុណ្យទូក ធ្វើឱ្យលោកមានអារម្មណ៍ថា ពិតជារំភើបសប្បាយរីករាយជាខ្លាំង។ លោកសង្ឈឹមថា ពិធីនេះ នឹងអាចដំណើរការបានឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។

ស្រដៀងគ្នានេះ ប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា បានលើកឡើងថា ថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូកនេះ ជាថ្ងៃជួបជុំគ្រួសារដ៏ពិសេស និងបានដើរលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ដោយសារអាជ្ញាធររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការរក្សាសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នា អញ្ញើញចូលរួមឲ្យបានកាន់តែច្រើនកុះករ គ្រាដែលមានការថែរក្សាសុខសណ្តាប់ធ្នាប់ជាប់ជានិច្ចពីសំណាក់កម្លាំងសមត្ថកិច្ចគ្រប់ទីកន្លែង៕ ដោយ ៖ បូរ់ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        83
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm