បទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សាបានបន្ថែមពេលពីរថ្ងៃទៀត ខណៈចំណាប់ថ្នូរ ១១ នាក់ទៀត ត្រូវបានដោះលែង

2023/11/28 08:15:24 am        193

ប្រទេសកាតាដែលជាអ្នកសម្របសម្រួលបទឈប់បាញ់ បាននិយាយកាលពីថ្ងៃចន្ទ ២៧ ខែវិច្ឆិកាថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាដែលជិតផុតសុពលភាពត្រូវបានពន្យារពេលពីរថ្ងៃបន្ថែមទៀត  ដោយបង្កើនការរំពឹងទុកថាក្រុមប៉ាឡេស្ទីន នឹងដោះលែងចំណាប់ខ្មាំងលើសពី ៦៩ នាក់ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ 

បទឈប់បាញ់នឹងពន្យារការផ្អាកប្រយុទ្ធនៅក្នុងសង្គ្រាមរយៈពេល៧សប្តាហ៍មកនេះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបង្កឱ្យមានជម្លោះចុងក្រោយ បន្ទាប់ពីការចូលលុកលុយកាលពីថ្ងៃទី ៧ ខែតុលា ទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់មនុស្សប្រមាណ២៤០នាក់ជាចំណាប់ថ្នូរ។  

ជារៀងរាល់ថ្ងៃចាប់តាំងពីបទឈប់បាញ់រយៈពេល៤ថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ក្រុមហាម៉ាសបានដោះលែងចំណាប់ថ្នូរមួយចំនួន ខណៈអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនមួយចំនួនដែលខ្លួនបានឃុំឃាំងផងដែរ។  

អ្នកនាំពាក្យក្រសួងការបរទេសកាតាបាននិយាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កិច្ចព្រមព្រៀងមួយ ត្រូវសម្រេចបាន ដើម្បីបន្តការផ្អាកប្រយុទ្ធសម្រាប់មនុស្សធម៌ រយៈពេលពីរថ្ងៃបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។  

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ ប៉ុន្តែមន្ត្រីសេតវិមានបានអះអាងថា កិច្ចព្រមព្រៀងមួយត្រូវ សម្រេចបាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ «ការសន្ទនាត្រូវតែចាប់ផ្តើម» រវាងភាគីជម្លោះ នៅភាគខាងកើតកុងហ្គោ
2025/02/15 05:12:23 pm        1
លោក Vance ប្រាប់អឺរ៉ុបឲ្យបញ្ឈប់ច្រានចោលភាគីស្ដាំនិយមជ្រុល
2025/02/15 05:03:57 pm        1
ចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់ នៅហ្កាហ្សា ត្រូវបានប្រគល់ឲ្យទៅកាកបាទក្រហម
2025/02/15 04:23:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ៖បុគ្គលដែលបានបង្កើតគណនី Telegram សម្ដេចក្លែងក្លាយ សូមបិទជាបន្ទាន់

2025/02/15 10:53:29 pm
​លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៅសាកលវិទ្យាល័យ RULE
2025/02/15 07:08:28 pm
​អន្តរក្រសួងចេញសេចក្ដីប្រកាសស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ក្រោយលេចឡើងពីគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន
2025/02/15 05:21:50 pm
​ប្រមុខ UN៖ «ការសន្ទនាត្រូវតែចាប់ផ្តើម» រវាងភាគីជម្លោះ នៅភាគខាងកើតកុងហ្គោ
2025/02/15 05:12:23 pm
​លោក Vance ប្រាប់អឺរ៉ុបឲ្យបញ្ឈប់ច្រានចោលភាគីស្ដាំនិយមជ្រុល
2025/02/15 05:03:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/14 06:21:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/14 09:07:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am