ឯកអគ្គរដ្ឋទូត​ឆេ​ក អះអាង​ពី​ការ​ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​

2021/06/14 07:15:10 pm        381

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក «​ឆេ​កូ​» ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៤​មិថុនា ​ដោយនៅ​ក្នុងជំនួប​នេះ ​ ឯកអគ្គរដ្ឋទូត បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ ក្នុង​រយៈពេល​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ​លោក​នឹង ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​ថែមទៀត​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក បាន​គោរព​ជម្រាបជូន​សម្តេច​ថា ឆេ​ក​គឺ​តែងតែមាន មនោសញ្ចេតនា​ខ្ពស់ និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។

ឯកឧត្តម បាន​បន្ត​ទៀតថា ​នៅក្នុង​ជំនួប​នេះ ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ការទូត នេះ សម្តេច បាន​ស្នើ​ឱ្យ​ឯកឧត្តម​ទូត​ថ្មី ​យកចិត្តទុកដាក់​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។

សម្តេច​តេ​ជោ ​បានបញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ឆេ​កថា ​កម្ពុជាកំពុងតែ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ដែល​អាច​ចាក់​បាន​ដល់​១០​លាន​នាក់​ នៅត្រឹម​ខែ​វិច្ឆិកា​ខាងមុខ​៕

​អត្ថបទ​ ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm