មនុស្ស ២០នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅសេរ៉ាឡេអូន ហើយអ្នកទោសជិត ២ពាន់នាក់បានរត់គេចខ្លួន

2023/11/28 05:07:49 pm        190

មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ថាមនុស្ស ២០ នាក់បានស្លាប់ ហើយអ្នកទោសជិត ២.០០០នាក់ បានរត់គេចខ្លួនក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃអាទិត្យលើបន្ទាយយោធា ពន្ធនាគារ និងទីតាំងផ្សេងទៀតក្នុងប្រទេស សេរ៉ា ឡេអូន (Sierra Leone) ។

ប្រទេសអាហ្វ្រិកខាងលិចមួយនេះបានធ្លាក់ ក្នុងភាពចលាចលទាំងព្រឹកព្រលឹម នៅ​ពេល​ក្រុម​ជន​វាយ​ប្រហារ​បានបាញ់កាំរះពាសពេញរដ្ឋធានី Freetown។ រដ្ឋាភិបាលបានស្តីបន្ទោស ទាហាន​បដិវត្តន៍​ដែល​ខ្លួនបាននិយាយថាត្រូវបានបណ្តេញចេញ។

អ្នកនាំពាក្យ​កងទ័ពលោកវរសេនីយ៍ឯក អ៊ីសា បានហ្គូរ៉ា(Issa Bangura)បានប្រាប់ រ៉យទ័រថា អ្នកស្លាប់ទាំង ២០នាក់ រួមមានទាហាន១៣ នាក់ ជនវាយប្រហារ ៣ នាក់ មន្ត្រីនគរបាលម្នាក់ ជនស៊ីវិលម្នាក់ និងសន្តិសុខឯកជនម្នាក់។ លោកបានបន្តថា មនុស្ស ៨ នាក់បានរងរបួស និង ៣ នាក់​ត្រូវបានចាប់ខ្លួន។ 

យោងតាមរបាយការណ៍ស្ថានភាពដែលមន្ត្រីពន្ធនាគារបានចែករំលែកទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា អ្នកទោសប្រហែល១.៨៩០នាក់ បានរត់គេចខ្លួនពីពន្ធនាគារកណ្តាល Pademba Road បន្ទាប់ពីក្រុមក្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ។ មកទល់ពេលនេះ អ្នក​ទោស ២៣នាក់ត្រូវបានចាប់ខ្លួនបានមកវិញ។

លោកវរសេនីយ៍ឯក Shek Sulaiman Massaquoi អគ្គនាយកស្តីទីនៃអង្គភាពមណ្ឌលកែប្រែ សេរ៉ាឡេអូន បាននិយាយថា នៅក្នុងការវាយឆ្មក់រយៈពេលពីរម៉ោង ក្រុមវាយ​ប្រហារ​បាន​បើក​រថយន្ត​បំបុកទ្វារធំ បន្ទាប់ពីមានការបាញ់ប្រហារហើយជើងទម្របាញ់រ៉ូកែត មិនអាចគ្រប់គ្រង​អ្នក​ទោស​បាន​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm