ប្រេសិតកូរ៉េខាងជើង និងអាមេរិក ប៉ះទង្គិចគ្នាជាសាធារណៈដ៏កម្រ នៅអង្គការសហប្រជាជាតិ

2023/11/28 07:36:14 pm        512

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បាន​ប៉ះទង្គិច​គ្នា​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​កាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ជុំវិញការបាញ់បង្ហោះ​ផ្កាយ​រណប​ចារកម្ម​លើក​ដំបូង​របស់​ទី​ក្រុងព្យុងយ៉ាង និងហេតុផល​សម្រាប់​ភាពតាន​តឹង​ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​ជម្លោះ​ពាក្យ​សម្ដី​ជាសាធារណៈដ៏កម្រ និងដោយផ្ទាល់រវាងគូសត្រូវទាំង២។

បន្ទាប់ពី​អវត្តមានជិត៦ឆ្នាំមក ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើ​ម​បញ្ជូន​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ម្តងទៀតទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរ​ទ្វីប​របស់​ខ្លួនកាលពីខែកក្កដា។ ស្ថាប័នដែលមានសមាជិក ១៥ នាក់បាន​ជួបប្រជុំ​គ្នា​កាល​ពី​ថ្ងៃចន្ទ​ជុំវិ​ញ​ការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃទី ២១ ខែវិច្ឆិកា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល (Linda ​Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បាន​ធ្វើ​អត្ថាធិប្បាយ​ដោយពុំបានគ្រោងទុក ដោយចូលរួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​សិទ្ធិ​នៃ​ការ​ឆ្លើយ​តបនៅទូទាំងតុក្រុមប្រឹក្សា ដោយម្នាក់ៗ​ប្រកែក​ថា​ប្រទេស​របស់​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ការពារ​ខ្លួន​។ 

កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការ​សហប្រជាជាតិ សម្រាប់​កម្ម​វិធី​មីស៊ីល​អន្តរទ្វីប និងនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៦មក។ នេះរួមបញ្ចូល​ទាំង​ការ​ហាម​ប្រាម​លើ​ការអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបផងដែរ។ ចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នា ដោយ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើឱ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង ខណៈទីក្រុងវ៉ាស៊ីនតោន ចោទ​ប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ពីបទជួយប្រទេសកូរ៉េខាងជើង គេចពី​ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm