ក្រុមមន្ត្រីនិយាយថា ក្រុមអ្នកសង្រ្គោះនៅក្នុងប្រទេសឥណ្ឌា នៅសល់ចម្ងាយប្រមាណ៦ ឬ៧ម៉ែត្រទៀតប៉ុណ្ណោះ ពីក្រុមកម្មករទាំង ៤១នាក់ ដែលបានជាប់នៅក្នុងក្រោមផ្លូវហាយវ៉េបាក់រលំនៅក្នុងតំបន់ភ្នំហិម៉ាល័យរយៈពេលជាង២សប្ដាហ៍មកនេះ និងជឿជាក់លើការខួង ដើម្បីទៅដល់ពួកគេនៅថ្ងៃអង្គារនេះ។
ក្រុមបុរស ដែលជាកម្មករទទួលបានប្រាក់កម្រៃទាបមកពីរដ្ឋនានាក្រីក្របំផុតរបស់ឥណ្ឌា បានជាប់ក្នុងផ្លូវក្រោមដីដែលបានបាក់ ចម្ងាយ ៤,៥គីឡូម៉ែត្រ ក្នុងរដ្ឋអ៊ុតរៈខណ្ឌ ចាប់តាំងពីបានបាក់កាលពីថ្ងៃ១២ខែវិច្ឆិកាមក។

ក្រុមមន្ត្រីបាននិយាយថា អ្វីដែលមួយដែលគេហៅថា កម្មករអណ្ដូងរ៉ែក្នុងរូងជ្រៅៗ បាននាំមកដល់កាលពីថ្ងៃចន្ទដើម្បីខួងកាត់តាមថ្ម និងជីកកាយដោយដៃ បន្ទាប់ពីគ្រឿងចក្រខូច បានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោក Deepak Patil មន្ត្រីជាន់ខ្ពស់ម្នាក់ដែលដឹកនាំការសង្រ្គោះនេះ បាននិយាយថានៅសល់ជម្រៅប្រហែល៦ទៅ៧ម៉ែត្រទៀតប៉ុណ្ណោះ និងបានបន្ថែមថា គេប៉ាន់ប្រមាណថាអាចមានប្រវែងជាង៥០ ម៉ែត្រនៃប្រវែងសរុប៦០ ម៉ែត្រនៃកម្ទេចកម្ទី ត្រូវបានខួង។
នៅពេលត្រូវបានសួរថាតើពួកគេអាចទៅដល់ក្រុមកម្មករទាំងនោះនៅថ្ងៃអង្គារនេះដែរទេ លោកឆ្លើយថាមែនហើយ លោកជឿជាក់១០០%។
ផ្លូវក្រោមដីនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េ Char Dham ដែលចំណាយប្រាក់សាងសង់ចំនួន១,៥ពាន់លានដុល្លារ ជាគម្រោងមួយក្នុងចំណោមគម្រោងប្រកបដោយមហិច្ឆិតាបំផុតរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងបំណងភ្ជាប់ទៅនឹងទីតាំងធម្មយាត្រាសាសនាហិណ្ឌូចំនួន៤ ដែលមានចម្ងាយផ្លូវប្រវែង៨៩០គីឡូម៉ូត្រ៕
