កម្ពុជាបើកកិច្ចប្រជុំជាមួយគណៈកម្មការអន្តរជាតិនានា នៃ​អនុសញ្ញា​អូតាវ៉ានៅប្រទេសស្វីស

2023/11/28 11:26:20 pm        491

គណៈកម្មការនានា នៃ​អនុសញ្ញា​អូតាវ៉ា​រួមនិងអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាង​អង្គការសហប្រជាជាតិ គណៈកម្មការកាកបាទក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD បានជួបពិភាក្សាគ្នា ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និង​ក្រៅ​ផ្លូវការ ខណៈកម្ពុជាធ្វើជាប្រធាននិងជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៤ខាង មុខនេះ។

កិច្ចប្រជុំគណៈកម្មការនានា ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ ស្ថិត​នៅ​ក្នុង​ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និង​ក្រៅ​ផ្លូ​វការរបស់គណៈកម្មការនៃអនុសញ្ញាសម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីននិង ក្នុងនាមជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃ​អនុសញ្ញាអូតាវ៉ានាឆ្នាំ២០២៤ខាងមុខនេះ។

គណៈកម្មការនៃអនុសញ្ញាអូតាវ៉ាមានចំនួន៤គឺគណៈកម្មការអនុវត្តមាត្រា៥ គណៈ​កម្មការ​ជួយ​ជន​រងគ្រោះ គណៈកម្មការពង្រឹងកិច្ចសហប្រតិបត្តិការនិងជំនួយ និងគណៈកម្មកា​រ​អនុ​លោម​ភាព​សហប្រតិបត្តិការដែលមានឯកអគ្គរដ្ឋទូត/រាជទូតប្រចាំនៅទីក្រុងហ្សឺណែវជាសមាជិក មកពី​ប្រទេស​កូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស ស្លូវេនៀ ហ្សំបាវ៉េ ប៊ូគីណូបាសូ ហូឡង់ អាល់ហ្សឺរី ជប៉ុន តួកគី ដាណឺម៉ាក ន័រវេស្ស និងអាហ្វ្រិកខាងត្បូង។ ក្នុងនោះដែរមានអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាង​អង្គការ​សហ​ប្រជាជាតិ គណៈកម្មការកាកបាទ ក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជាបានថ្លែងអំណរគុណដល់គណៈកម្មការ ទាំង៤ និងអ្នកអង្កេតការណ៍​អន្តរជាតិ​ទាំងអស់ ចំពោះកិច្ចគាំទ្រដល់កម្ពុជា ព្រមទាំងបានបន្ត​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការងារ​សម្រាប់​អនុវត្តក្នុងឆ្នាំ២០២៤ តាមបែបបទនិងនីតិវិធីរបស់អនុសញ្ញាអូតាវ៉ានេះ ៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        36
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm