៣ថ្ងៃ នៃពិធីបុណ្យអុំទូក ក.ប.ប. រកឃើញបង្គាចាក់ចាហ៊ួយ២គីឡូ និងនំចម្រុះខូចគុណភាព ២០កញ្ចប់

2023/11/29 01:28:28 am        563

ភ្នំពេញ៖ គិតក្នុងរយៈពេល ៣ថ្ងៃ នៃការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប.) បើកយុទ្ធនាការចុះត្រួតពិនិត្យចំណីម្ហូបអាហារ ក្នុងនោះ​បាន​រក​បង្គា​មាន​សារធាតុ​ចាហ៊ួយ ២គីឡូក្រាម និងនំចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន ២០កញ្ចប់ ស្មើ ២គីឡូក្រាម ត្រូវបានរកឃើញ និងដកហូតតាមនីតិវិធី។

ប្រភពក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃទី៣ ដែល​ជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្ត​នាំយក​រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូប​អាហារ​នៅ​តាម​ទីតាំងបរិវេណសួនច្បារវត្តបុទុមវត្តី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់ និងចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រម​ទាំង​ម្ហូបអាហារមិនមានអនុលោមភាព។

ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ៣១គំរូ ពិនិត្យឃើញមានបង្គាក្លាសេ ១គំរូ បានពិនិត្យរកឃើញមានចាក់បញ្ចូលសារធាតុចាហ៊ួយ ហើយ​ត្រូវ​បាន​ក្រុម​ការងារ​ដក​ហូត​ចំនួន ២គីឡូក្រាម និងនំចម្រុះពុំមានអនុលោមភាពខូចគុណភាពចំនួន ២០កញ្ចប់ ទម្ងន់​ប្រមាណ​ជិត ២គីឡូក្រាម ដើម្បីយកទៅកំទេចចោល ព្រមទាំង​កំពុង​បន្ត​ស្វែង​រក​ប្រភព​ចែក​ចាយ​បន្ត។ ដោយឡែក ចំពោះទំនិញហួសកាលបរិច្ឆេទប្រើប្រាស់វិញ មិនត្រូវបានរកឃើញទេ។ ក្នុង​ឱកាស​នោះ​ដែរ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្រ្ជាប​ចំណេះ​ដឹង​សំខាន់ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវឱ្យការដាក់តាំងលក់ត្រូវមានអនាម័យ ជូន​ដល់​អាជីវករ និងអ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើង​ដោយ​មាន​ការ​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹង​ឱ្យ​ខាន​តែ​បាន​នូវ​ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm