ប្រជាជនប៉ាឡេស្ទីន អបអរសាទរការដោះលែងអ្នកទោសចេញពីពន្ធនាគារនៅវេសបែង

2023/11/29 04:38:13 pm        365

ប្រជាជនប៉ាឡេស្ទីន បានអបអរសាទរនៅខាងក្រៅពន្ធនាគារ អូហ្វើ (Ofer) នៅប៉ុស្តិ៍ត្រួតពិនិត្យ បៃទុនៀ (Beitunia) នៃតំបន់វេស បែង ខណៈក្រុមអ្នកទោសថ្មីបានបើកឆ្លងកាត់ទីនោះ បន្ទាប់​ពី​ការដោះលែងរបស់ពួកគេ និងដោយមានជំនួយពីកាកបាទក្រហមអន្តរជាតិកាលពីយប់ថ្ងៃអង្គារ (២៨ វិច្ឆិកា)។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ ពីពន្ធនាគារ អូហ្វើ និង​មជ្ឈមណ្ឌលឃុំឃាំងមួយនៅក្នុងទីក្រុង ហ្សេរុយសាឡឹម (Jerusalem)។ អ្នក​ទោស​ត្រូវ​ដោះលែង​ទាំងនោះរួមមានស្ត្រី ១៥នាក់ និងបុរសវ័យជំទង់ ១៥នាក់ នេះបើយោង​តាម​ក្លឹប​អ្នក​ទោស​ប៉ាឡេស្ទីន ដែលជាអង្គការពាក់កណ្តាលផ្លូវការ។

ការដោះ​លែងរបស់ពួកគេបានកើតឡើងនៅពេលដែលក្រុមហាម៉ាស បានដោះលែង​ចំណាប់​ថ្នូរ​ចំនួន ១២នាក់ បន្ថែមទៀតនៅថ្ងៃទី៥ នៃបទឈប់បាញ់ដែលត្រូវបានបន្លាយរយៈពេលរហូតដល់ ៦ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា។

បទ​ឈប់បាញ់នេះបាននាំឱ្យតំបន់ហ្កាហ្សា ទទួលបាន​ការសម្រាក​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នារ​យៈពេលប្រាំពីរសប្តាហ៍ និងការទម្លាក់គ្រាប់បែក ដែលបានបំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​តំបន់​ហ្កាហ្សា ស្ទ្រីប ឲ្យក្លាយទៅជាកម្ទេចថ្ម។

ដើមឡើយ បទឈប់បាញ់នេះត្រូវផុតកំណត់រយៈពេញមួយយប់ឈានចូលថ្ងៃអង្គារ ប៉ុន្តែភាគី​ទាំង​ពីរ​បានយល់ព្រមបន្តការផ្អាក ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួនដោយក្រុមហាម៉ាស និងដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាប់​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm