សួនច្បារមាត់ទន្លេ ត្រូវសម្អាតបានស្អាត ក្រោយពិធីបុណ្យអុំទូកត្រូវបានបញ្ចប់

2023/11/29 05:12:18 pm        523

សួនច្បារនៅតាមមាត់ទន្លេ និងទីតាំងមួយចំនួនដទៃផ្សេងទៀត ដែលជា​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យអុំទូក ត្រូវបានសម្អាតបានស្អាតល្អបណ្តើរៗហើយ ត្បិតមិនបាន១០០ភាគរយ ប៉ុន្តែ​សណ្តាប់​ធ្នាប់របៀបរៀបរយ និងបរិស្ថានអនាម័យ ត្រូវបានពលរដ្ឋមើលឃើញថា មាន​ភាព​ល្អ​ប្រសើរ​ខ្ពស់ ក្រោយបុណ្យអ៊ុំទូក ត្រូវបានបញ្ចប់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ។

ពលរដ្ឋដែលបានដើរលេងកម្សាន្តនៅតាមសួនច្បារមាត់ទន្លេ នាព្រឹកនេះ បានបង្ហាញក្តីរីករាយ និង​មើលឃើញថា ដោយសារប្រទេសជាតិរីកចម្រើន ហើយពលរដ្ឋកាន់​តែមា​ន​ភាព​យល់​ដឹង​បាន​ខ្ពស់​ពីកា​រ​ថែរក្សាបរិស្ថានអនាម័យ ទើបធ្វើឱ្យបរិស្ថានមានភាពស្អាតល្អ បើទោះបីបុណ្យ​អុំទូក​ដែល​ទើប​បញ្ចប់ មានមនុស្សម្នាជាច្រើនលាននាក់បានទៅដើរលេងកម្សាន្តក៏ដោយ ។

ពលរដ្ឋ បន្តថា ការថែទាំបរិស្ថាន ជារឿងសម្ខាន់ណាស់ មិនអាចរំពឹង​តែ​អ្នក​សម្អាត​តែ​មួយ​មុខ​នោះ​ទេ គឺត្រូវទាមទារការចូលរួមពីយើងទាំងអស់គ្នា ដោយហូបចុកហើយ សូមប្រមូល​សំរាម​ចោល​ក្នុង​ធុង​សម្រាម​ជាច្រើន ដែលអាជ្ញាធរបានរៀបចំទុក សម្រាប់ការចោល ។

ក្រុមអ្នកប្រមូលសំរាម បានប្រាប់ឱ្យដឹងថា ៖ នៅព្រឹកនេះ ពួកគាត់មានភាពងាយស្រួល ក្នុង​ការ​ដើរ​ប្រមូល​សំរាម ដោយសារពលរដ្ឋភាគច្រើនបានចូលរួមជាមួយសកម្មភាពថែទាំបរិស្ថាន មិន​ជួប​ការ​លំបាក​ដូចពេលមុនៗកន្លងទៅ ព្រោះតែពលរដ្ឋ​នៅ​មាន​ការ​យល់ដឹ​ង​មាន​កម្រិត​ពី​ការ​ទុក​ដាក់​សំរាម ។ ក្នុងនោះ រយះពេល៣ថ្ងៃ នៃបុណ្យអ៊ុំទូក ក្រុមការងារ បានប្រមូលសំរាមជាប្រចាំ បូករួម​ទាំង​ថ្ងៃ​នេះផងដែរ ដើម្បីធានាឱ្យបានឡើងវិញថា បរិស្ថាន នៅជុំវិញទីតាំង គឺត្រូវស្អាតល្អឡើងវិញ ១០០​ភាគរយ ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទើបនឹងបញ្ចប់ បាន​ប្រារព្ធទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        29
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm