សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បញ្ជា​ឲ្យ​ស្វែងរក​ជន​ដែល​យក​លុយ​ពី​ពលរដ្ឋ​ ពេល​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

2021/06/14 08:35:09 pm        488

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជា​ឲ្យ​ស្វែងរក​បុគ្គល​ ដែល​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​បាន ខណៈ​ការ​ចាក់​តាំង​ពី​ដើម​រហូតមក​នេះ រាជរដ្ឋាភិបាល​ពុំបាន​ឲ្យ​យក​លុយ​នោះឡើយ ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី និង​ជនបទ​រទេស ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​នៅ​ខណ្ឌ​ចំនួន​៦ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្ដាល សម្តេច​ពិជ័យ សេនា ទៀ បាញ់ បាន​លើកឡើងថា ​មិនត្រូវ​លើកលែង​ឲ្យ​នោះឡើយ ​ចំពោះ​បុគ្គល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-​១៩​នេះ​។

យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ រហូតមកដល់​ពេលនេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​នៅក្នុង​ខណ្ឌ​ចំនួន​៦​នៃ​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ប្រហែល​មួយ​លាន​នាក់​ហើយ ​ហើយ​បន្ទាប់​ក្រសួងការពារជាតិ​នឹង​ធ្វើ​ការ​ចាក់​ជូន បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ចំនួន​៥​បន្តទៀត ​ដូចជា​ ខេត្តកំពង់ចាម ​កំពង់​ស្ពឺ តាកែវ ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ស្រប​ទៅ​ តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​នោះ​។

សូមបញ្ជាក់ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ​ដែល​ដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។​ ក្រោយ​ចាប់​ផ្តើម​នូវ​យុទ្ធនាការ​រហូតមកដល់​ពេលនេះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព ​និង​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ១,៣០៤,២៦១​នាក់​ ក្នុងនោះ​ ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន​៩៩៣,៩០២​នាក់​ ខណៈ​ចាក់​លើក​ទី​២​បាន​ចំនួន​១,១៤១,៥៥០​នាក់​នោះ​។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បានបន្ថែមទៀតថា ​ក្រុម​យោធា​នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ឲ្យ បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅតាម​ នៅ​ពេលដែល​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​ ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​បាន លើកឡើងថា «​មិន​ឲ្យ​វ៉ាក់សាំង​ដេក​ក្នុង​ឃ្លាំង ​ដោយ​ត្រូវ​ឲ្យ​វ៉ាក់សាំង​ជ្រាបចូល​ក្នុង​ខ្លួន​មនុស្ស ដើម្បី​បង្កើត ភាព​សាំ​»៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm