ប្រទេសហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ីនៅយប់ថ្ងៃពុធនេះ បន្ទាប់ពីបានចោទប្រកាន់ទីក្រុងម៉ូស្គូពីបទរៀបចំឲ្យមានការកើនឡើងនូវអ្នកស្វែងរកសិទ្ធិជ្រកកោន។

លោក នាយករដ្ឋមន្ត្រី Petteri Orpo បាននិយាយថា ច្រកព្រំដែនបើកចំហចុងក្រោយនៅច្រកឆ្លងកាត់ Raja-Jooseppi នៅចុងភាគខាងជើង នឹងបិទរយៈពេលពីរសប្តាហ៍ រហូតដល់ថ្ងៃទី១៣ ខែធ្នូ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Mari Rantanen បាននិយាយថា៖ «នេះជាសកម្មភាពដែលរៀបចំ មិនមែនជាភាពអាសន្នពិតប្រាកដទេ»។

ការបិទនេះ កើតឡើងបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងប្រទេសនានា បន្ទាប់ពីជនអន្តោប្រវេសន៍ជាង ១.000នាក់ ត្រូវបានផ្តល់កង់ និងម៉ូតូ ដោយរុស្ស៊ី ដើម្បីឆ្លងកាត់ព្រំដែន ៨៣០ម៉ាយ(ជាង១៣៣៥គីឡូម៉ែត្រ)របស់ប្រទេសហ្វាំងឡង់ដោយគ្មានទិដ្ឋាការ ចាប់តាំងពីខែសីហា។
ប្រទេសហ្វាំងឡង់ បានបិទច្រកព្រំដែនរបស់ខ្លួនជាលំដាប់ក្នុងការតវ៉ាប្រឆាំងនឹងការកើនឡើងនៃជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីអាហ្វ្រិក និងមជ្ឈិមបូព៌ា។
ប្រទេសរុស្ស៊ី បានព្រមានអំពី «វិធានការប្រឆាំង» នៅពេលដែលហ្វាំងឡង់ បានចូលរួមជាមួយណាតូក្នុងខែមេសា។