កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺនឹងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់មួយ ដើម្បីចូលរួមថែរក្សាបរិស្ថាននៅក្នុងខេត្ត។

ឯកឧត្តមថ្លែងថា៖«ដោយសារតែការរីកចម្រើនផ្នែករោងចក្រ សហគ្រាស ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាត គម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BUCG Co., Ltd»៕



