សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភដល់សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព

2023/11/30 12:09:22 am        7.6 K

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។

តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយ​ការ​​ផ្ទាល់​របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀប​ចំ​ជា​ពីរ​​របៀប គឺទី១ ត្រូវយកយុវជន អន ផានិត ឡើងមករាជធានីភ្នំពេញ ហើយ​រក​មហា​វិទ្យាល័យ​ណាមួ​យដែ​លយុវជនរូបនេះចង់រៀន ដើម្បីឱ្យបន្តការសិក្សា និងរៀបចំកន្លែងស្នាក់នៅ ជាមួយ​ក្រុម​​អង្គ​រក្សរបស់សម្ដេចតែម្ដង។ សម្ដេចណែនាំឱ្យមានការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សា និងហូប​ចុក​សម្រាប់ ផានិត ជាប្រចាំខែផងដែរ ក្នុងនោះសាលារៀន​ដែល​យុវជន​រូប​នេះ​ចង់​សិក្សា​បន្ត​អាច​ស្នើ​សុំចូល​សិក្សានៅមហាវិទ្យាល័យនោះតែម្ដង។

ក្រៅពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យគិតគូរដល់ ក្រុមគ្រួសារឪពុកម្ដាយរបស់ យុវជន ផានិត ផងដែរ។ ក្នុងនោះមានដូចជាការជួយសងប្រាក់ដែលធ្លាប់ជំពាក់គេ និងសាងសង់​ផ្ទះ​ដែល​សម​ល្មម​ សម្រាប់ក្រុមគ្រួសាររបស់យុវជនរូបនេះបានស្នាក់នៅសមរម្យផងដែរ។ ក្រៅពីនោះ​ក៏​ត្រូវ​ផ្គត់​ផ្គង់​ដល់​ក្រុមគ្រួសារ ផានិត ក្នុង ១ខែ ចំនួន ១លានរៀល។

សូម​ជម្រាបថា យុវជននិទ្ទេស A អន ផានិត សិក្សានៅវិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្ត​កំពត មានឪពុកម្តាយជាជនមានពិការភាព។

យុវជនរូបនេះជាកូនប្រុសច្បងម្នាក់ក្នុងចំណោមបងប្អូន ២នាក់ មានឪពុកម្តាយជាជនពិការ ខណៈដែលម្តាយមានត្រឹមតែមុខរបរកាត់ដេរតូចមួយនៅផ្ទះ ដើម្បីចិញ្ចឹមកូនផ្គត់ផ្គង់រៀនសូត្រ ពេលខ្លះគ្មានសូម្បីតែ ៥០០រៀលឱ្យកូនទៅរៀន ប៉ុន្តែមានសាច់ញាតិផ្សេងជួយទំនុកបម្រុងខ្លះ ហើយពេលខ្លះយុវជនរូប នេះបានត្រឹមញាំបាយជាមួយទឹកត្រី និងម្ហូបតិចតួចប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm