ការ​ព្រមាន​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ខណៈ​បណ្ដា​មេដឹកនាំ G7 ប្ដេជ្ញា​បញ្ឈប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ

2021/06/14 09:50:28 pm        103

​អឺរ៉ុប៖ ក្រុម​អ្នកការទូត​មកពី​ខាងក្រៅ​ប្លុក​សហភាព​អឺរ៉ុប​ បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា​ ការចរចា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ នៅតែ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ខណៈ​ដែល​មេដឹកនាំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ G7 បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជាថ្មីក្នុង​ការ​បញ្ឈប់​ សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ពី​ការផលិត​អាវុធ​នុយក្លេអ៊ែរ។

​ក្រុម​ប្រេសិត​អ៊ីរ៉ង់​បាន​ជួប​ចរចា​ជុំ​មួយ​ផ្សេងទៀត ជាមួយ​ក្រុម​គណៈប្រតិភូក្នុង​ទីក្រុង​វី​យែ​ន ​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នក​សម្រប​សម្រួល​សហភាព​អឺរ៉ុបបាន​លើក​ឡើង​ថា ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ២០១៥ ដែល​ជា​ការ​ដាក់​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​ឲ្យ​កាន់តែ​តិច​។ ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ថា លោក​គិត​ថា ​កិច្ច​ព្រម​ព្រៀង​មួយ​ទំនងជា​មិន​លេចចេញ​ជា​រូបរាង ​នៅ​សប្ដាហ៍​ខាងមុខនេះ​ទេ​។​ អ្នកការទូត​មួយ​រូប​មកពី​ប្រទេស​រុស្ស៊ីក៏បាន​និយាយ​ផង​ដែរ​ថា គេ​ត្រូវការ​ពេលវេលា​ច្រើន​ថែមទៀត ដើម្បី​ធ្វើការ​ឲ្យ​បាន​លម្អិតលើ​ការងារ​នេះ។

ជំនួប​នៅ​ទីក្រុង​វី​យែ​ន​ប្រទេស​អូទ្រីស​ ក្នុង​គោលបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​ដែល​មាន​ស្រាប់​នោះ​ឡើងវិញ​រវាង​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​សំខាន់ៗ ដែល​រដ្ឋបាល​លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​កាលពី​ឆ្នាំ២០១៨៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        10
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm