នាយករដ្ឋមន្រ្តីប្រកាសថា សុខចិត្តឲ្យគេចោទជាជនផ្តាច់ការវាប្រសើរជាងគេចោទថា អសមត្ថភាពថែរក្សាសន្តិភាពមិនបាន

2023/11/30 04:31:11 pm        312

កោះកុង៖ ឆ្លើយតបទៅកាន់ជនមួយចំនួនដែលជាបក្សពួក​ដែលកំពុងរត់ចោលស្រុកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចសុខចិត្តទទួលយកពាក្យគេ ចោទប្រកាន់ថាជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីប្តូរ​ពាក្យមិនឲ្យប្រជាពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចថែរក្សា​នូវ​សុខសន្តិភាពបាននោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង ​និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយនោះ សម្តេចសុខចិត្តឲ្យក្រុមមួយក្តាប់តូចចោទសម្តេចថា ជាមេដឹកនាំផ្តាច់ការទៅចុះ ដើម្បីធ្វើយ៉ាង​លើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រ សើរបន្ថែមទៀត​ក្រោមម្លប់សន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ក្រុមប្រឆាំងទាំង​នោះថា «អ្នកដែលចោទខ្ញុំ​ឲ្យ​តែរដ្ឋាភិបាល​និយាយពីសុខសន្តិភាពគឺស្មើនឹងផ្ដាច់ការ…ហើយឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយនោះគេតែងតែថា នេះគឺជាការផ្ដាច់ការទៅវិញ។តែទោះជាយ៉ាងណា​ បើថាហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការ​ពារសន្តិភាព ​មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយ​ដូចពេលដែលយើង​បាត់សន្តិភាពដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលយកទៅចុះ»។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ​មានភារកិច្ចដ៏ធំបំផុត គឺទទួលខុសត្រូវក្នុងការជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និង​សេដ្ឋកិច្ចឱ្យដើរទៅមុខជានិច្ច។ ​ជាងនេះទៅទៀត រាជរដ្ឋាភិបាល​នឹង​ទទួលខុសត្រូវ​លើការ​អភិវឌ្ឍទាំងឡាយ ​គិតគូរអំពីផលប៉ះពាល់​ទៅដល់មូលដ្ឋាន​ ទាំងបរិស្ថាន មនុស្ស និងសត្វផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        28
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm