អ៊ីស្រាអែល និងក្រុមហាម៉ាស ស្វែងរកកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2023/11/30 04:54:12 pm        139

អ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងចរចាតាមរយៈក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃពុធទី២៩ វិច្ឆិកា ជុំវិញការបន្ថែមពេលវេលាបទឈប់បាញ់ដ៏សំខាន់ថ្មីមួយទៀតនៅតំបន់ហ្កាហ្សា។

ការ​ចរចាបានកើតឡើង នៅប៉ុន្មានម៉ោងទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុន​ពេល​ការ​ប្រយុទ្ធ​គ្នានឹ​ងត្រូវចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាករយៈពេល៦ថ្ងៃ។ 

រហូតមក​ដល់ពេលនេះ ពួកសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានដោះលែងស្ត្រី និងកុមារ​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន ៦០ នាក់ ពីក្នុងចំណោមចំណាប់ថ្មូរចំនួន ២៤០នាក់ ដែលពួក​គេ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការវាយលុកដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា ក្រោមកិច្ច​ព្រម​ព្រៀង​ដែល​ធានា​បាន​នូវ​បទ​ឈប់​បាញ់​ដំបូងនៃសង្គ្រាម។   

ជនបរទេសមិនតិចជាង ២១ នាក់ ដែលភាគច្រើនជាកសិករថៃ ក៏ត្រូវបាន​ដោះលែង​ក្រោម​កិច្ច​ព្រម​ព្រៀង​ស្របគ្នាដាច់ដោយឡែកពីគ្នាផងដែរ។

ជាថ្នូរនៃ​ការដោះលែងពីភាគីទាំង២ អ៊ីស្រាអែលបានដោះលែង ជនជាតិប៉ាឡេស្ទីនចំនួន ១៨០ នាក់ ដែលសុទ្ធតែជាស្ត្រី និងក្មេងជំទង់។   

ក្រុមគ្រួសារ​របស់​ចំណាប់​ថ្នូរ​អ៊ីស្រាអែល​ត្រូវ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​សម្រាប់​ឈ្មោះ​នៃ​អ្នក​ដែល​នឹងត្រូវដោះលែងនៅថ្ងៃបន្ទាប់ ដែលទូរទស្សន៍រដ្ឋ Kan របស់អ៊ីស្រាអែល បាន​រាយការណ៍​ថា​ក្រុម​ចុង​ក្រោយនឹងត្រូវបានដោះលែងនៅក្រោមបទឈប់បាញ់ លុះត្រាតែ​ក្រុម​អ្នក​ចរចា​ទទួល​បាន​ជោគ​ជ័យ​ក្នុងការបន្ថែមពេលវេលាបទឈប់បាញ់បន្ត។

មេដឹកនាំ​ក្រុមហាម៉ាសនៅហ្កាហ្សាបានចេញផ្សាយបញ្ជីឈ្មោះស្ត្រី ចំនួន១៥ នាក់ និងក្មេងជំទង់ ១៥នាក់​ដែល​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​អ៊ីស្រាអែល​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ថ្នូរ​អ៊ីស្រាអែល​៕


អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm