ប្រជាពលរដ្ឋឃុំពន្លៃ ស្រុកបរិបូណ៌ សប្បាយរីករាយ ក្រោយទទួលបានផ្លូវល្អស្អាតប្រើប្រាស់

2023/11/30 05:02:50 pm        171

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែង​នូវ​ការ​ត្រេក​អរ​ជា​ពន់​ពេក ក្រោយពីរាជរដ្ឋាភិបាល បានប្រគល់ជូននូវផ្លូវបេតុង ២ខ្សែ មានប្រវែង១៤០០ម៉ែត្រ ទទឹង​៦​ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ឃុំពន្លៃ ។ ការអភិវឌ្ឍន៍បែបនេះ ធ្វើអោយជីវភាពប្រជាពលរដ្ឋ បានធូរធារឡើងមួយកម្រឹតទៀត ដោយសារ​ពួក​គាត់មានផ្លូវល្អសម្រាប់ប្រើប្រាស់ក្នុងដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរទូទៅនៅ​ក្នុង​មូល​ដ្ឋានរបស់ខ្លួន មិនលំបាកដូចពេលមុន។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា ក្រោយពីទទួលបានផ្លូវបេតុងទាំង២ខ្សែនេះ ពី​រាជ​រដ្ឋាភិបាល​មក ពួកគាត់ជាប្រជាពលរដ្ឋក្នុងភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងឃុំពន្លៃ និងស្រុកបរិបូណ៌ទាំងមូល មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះ​ពី​មុន​មិន​ដែលមានផ្លូវស្អាតល្អសំរាប់ធ្វើដំណើរឡើយ។ ការប្រគល់ជូនផ្លូវបេតុងទាំង២ខ្សែនេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋក្នុងភូមិឃុំស្រុក អាចធ្វើដំណើរបានងាយស្រួល មិនចំណាយ​ប្រាក់​​ច្រើន។ ពួក​គាត់​បានអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែង​តែ​យក​ចិត្ត​ទុក​ដាក់ចំពោះជីវភាព និងសុខទុក្ខប្រជាជននៅតាមមូលដ្ឋាន។

ក្នុងឱកាសចុះពិនិត្យផ្លូវបេតុងទាំង ២ខ្សែនេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានថ្លែងបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះ កសាងឡើងយដោយ​ថវិកា​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងកសាងដោយនាយកដ្ឋានស្ថាបនា និង​វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ។ ក្នុង​នោះ​ផ្លូវ​បេតុង​ខ្សែ​ទី​១​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៥ ស្ថិតក្នុងភូមិកែវឡាត ទៅទល់នឹងភូមិស្វាយគយ មានប្រវែង៦៦០ម៉ែត្រ ទទឹង៦​ម៉ែត្រ និងខ្សែទី២ ពីភូមិស្វាយគយទៅទល់នឹងភូមិជើងខ្នារ មានប្រវែង៧៤០ម៉ែត្រ ទទឹង៦​ម៉ែត្រផ​​ងដែរ។ ផ្លូវនេះ ត្រូវបានត្រួតពិនិត្យពីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអោយការសាងសង់ផ្លូវបេតុង ស្រប​ទៅ​តាមបច្ចេកទេស និងមានគុណភាព សំរាប់ប្រជាពលរដ្ឋប្រើប្រាស់។ ផ្លូវបេតុង​ទាំង​២​ខ្សែ​នេះ ជាប្រយោជន៍យ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូច​ជា​ការ​ដឹក​ជញ្ជូន​ ការធ្វើដំណើរទៅមកសាលារៀន និងការយកអ្នកជំងឺទៅមន្ទីរពេទ្យបានរហ័សផងដែរ៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm