សម្ដេចធិបតី៖ អាណត្តិទី៧នេះ បានប្រគល់ភារកិច្ចអាទិភាពចំនួន៥ ដល់ក្រសួងរ៉ែ និងថាមពល

2023/11/30 06:14:30 pm        328

កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចអាទិភាពចំនួន ៥ ដល់ក្រសួង រ៉ែ និងថាមពល ដើម្បីធ្វើការអភិវឌ្ឍវីស័យថាមពល អគ្គិសនី និងវិស័យរ៉ែ នៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសានស៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលដូចជា ជំរុញការអនុវត្តការងារ​ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី (EV) ខណៈការប្រើប្រាស់យាន​យន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈជាដើម។

ក្នុងឱកាសនេះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាមានមោទនភាព បច្ចុប្បន្នកម្ពុជា​មានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ ភាគរយ​ និងតាំងចិត្តសម្រេចឱ្យបាន ៧០ ភាគរយ​នៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញ​តិចតួចនៅឡើយ។

សម្ដេចធិបតី ក៏បានណែនាំដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនទទួលសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ត្រូវយកចិត្តទុកដាក់ ​ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការ​គ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ​ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព ​និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិន​មានបច្ច័យអាក្រក់ណាមួយ បង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        152
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        83
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm