អ្នកស្រុកហ្កាហ្សានិយាយថា បទឈប់បាញ់បណ្ដោះអាសន្នគឺមិនគ្រប់គ្រាន់នោះទេ

2023/11/30 06:39:38 pm        212

អ្នកស្រុកនៅសង្កាត់អាប៊ុ តាអ៊ីម៉ាហ៍ (Abu Ta'imah) នៅជាយក្រុង ខាន់ យ៉ូនីស (Khan Younis) របស់តំបន់ហ្កហ្សា បាននិយាយថា ទឹកដីប៉ាឡេស្ទីនត្រូវការបទឈប់បាញ់ជាអចិន្ត្រៃយ៍ មិនមែនគ្រាន់តែជាការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ ខណៈពួកគេត្រឡប់ទៅលំនៅឋានវិញ ហើយមើលឃើញផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែក។

ប្រជាជនក្នុងតំបន់បានភៀសខ្លួនចេញពីតំបន់នេះនៅគែមខាងកើតនៃទីក្រុង នៅពេលសង្រ្គាមចាប់ផ្តើម ហើយមិនបានត្រឡប់ទៅវិញរហូតដល់បទឈប់បាញ់បណ្ដោះអាសន្ន ដែលឈានចូលថ្ងៃទីប្រាំមួយរបស់ខ្លួនកាលពីថ្ងៃពុធ។

អ្នកស្រុកបាននិយាយថា «ផ្ទះរបស់យើងត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីគ្រប់យ៉ាងត្រូវបានបំផ្លាញខ្ទេចខ្ទី។ យើងមិនត្រូវការបទឈប់បាញ់បណ្ដោះអាសន្ននេះទេ ព្រោះវាមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវការបទឈប់បាញ់ពេញលេញមួយ» ដោយប្រដូចអ្វីដែលពួកគេកំពុងមើលឃើញទៅនឹងតំបន់រងគ្រោះដោយរញ្ជួយដី។

ដោយឈរនៅលើដំបូលដែលមានទិដ្ឋភាពពោរពេញដោយអគារបាក់បែក និងគំនរបាក់បែកដ៏មហន្តរាយ អ្នកស្រុកហ្កាហ្សាបាននិយាយថា តំបន់នេះជាផ្ទះរបស់ប្រជាជនប្រហែល ៥.០០០នាក់ ឬ៦.០០០នាក់ មុនពេលសង្រ្គាម។

ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងតំបន់ហ្កាហ្សា បានបង្កសង្គ្រាមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកគេបានវាយលុកឆ្លងកាត់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ រួមទាំងទារក និងកុមារ ព្រមទាំងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់ប្រទេសអ៊ីស្រាអែល។

យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ហើយបានបើកការវាយលុកលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ១៥.០០០នាក់ក្នុងនោះមានមនុស្ស ៤នាក់ក្នុងចំណោម ១០នាក់ជាកុមារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm