ក្រុមសង្គ្រោះស្វែងរក អ្នកបាត់ខ្លួនបន្ទាប់ពីយន្តហោះOsprey របស់អាមេរិក ធ្លាក់នៅជិតកោះប្រទេសជប៉ុន

2023/11/30 07:01:46 pm        132

ក្រុមអ្នកសង្គ្រោះ បានស្វែងរកនៅដែនទឹកប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈពួកគេ ស្វែងរកបុគ្គលិកកងកម្លាំងទ័ពអាកាស៧នាក់បាត់ខ្លួន ដែលយន្តហោះ Osprey បានធ្លាក់អំឡុងលំហាត់ហ្វឹកហ្វឺន ជាឧបទ្ទវហេតុចុងក្រោយ ទាក់ទងទៅនឹង យន្តហោះយោធា។

យោងតាមឆ្មាំល្បាតឆ្នេរប្រទេសជប៉ុន បានឲ្យដឹងថា បុគ្គលិកសន្លប់ម្នាក់ ត្រូវបានរកឃើញនៅក្នុងសមុទ្រកាលពីថ្ងៃពុធ ហើយក្រោយមកត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីយន្តហោះបានធ្លាក់នៅជិត កោះ Yakushima។

ទីបញ្ជាការប្រតិបត្តិការពិសេសកងកម្លាំងទ័ពអាកាសអាមេរិក និយាយថាបុគ្គលិកយានិក៨នាក់ ជិះនៅលើយន្តហោះCV-22B ខណៈយន្តហោះនេះ ធ្វើបេសកកម្មហ្វឹកហ្វឺនតាមទម្លាប់ នៅក្រៅមូលដ្ឋានទ័ពអាកាស Yokota ក្នុងប្រទេសជប៉ុន។

ទីបញ្ជាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មូលហេតុនៃឧបទ្ទវហេតុនេះបច្ចុប្បន្ននៅពុំទាន់ដឹងនៅឡើយ ដោយបុគ្គលិកសង្គ្រោះបន្ទាន់ នៅកន្លែងកើតហេតុ កំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ មន្ត្រីគ្រប់គ្រងភាពអាសន្ន នៅក្នុងតំបន់ Kagoshima ជាកន្លែងដែលយន្តហោះបានធ្លាក់ និយាយថា នគរបាល បានទទួលព័ត៌មានថា យន្តហោះមានអគ្គិភ័យផ្សែងហុយចេញពីម៉ាស៊ីនយន្តហោះនៅផ្នែកខាងឆ្វេង។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការស្វែងរក កំពុងបន្តទាំងពេលយប់ ដែលយន្តហោះ និងនាវាច្រើនគ្រឿងកំពុងត្រូវបានដាក់ពង្រាយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm