អាមេនី កោះប្រជុំពិភាក្សាបន្ទាន់ បន្ទាប់ពីរុស្ស៊ី រារាំងរថយន្តដឹកទំនិញខ្លួន ស្របពេលមានជម្លោះការទូត

2023/11/30 07:58:03 pm        147

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Armenpress បានរាយការណ៍កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) ថា ប្រទេសអាមេនី បានកោះប្រជុំពិភាក្សាបន្ទាន់នៅឯសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដែលដឹកនាំដោយទីក្រុងម៉ូស្គូ បន្ទាប់ពីប្រទេសរុស្ស៊ី បានបដិសេធមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញកាន់តែច្រើនរបស់អាមេនីឆ្លងកាត់ ស្របពេលមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

សារព័ត៌មាន Armenpress បានដកស្រង់សម្តីលោក វ៉ាហាន ខឺរ៉ូបយ៉ាន (Vahan Kerobyan) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាមេនី ដោយនិយាយថាចំនួនរថយន្តអាមេនី ដែលបដិសេធមិនឲ្យចូលទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សម្ដីលោក Kerobyan ដោយនិយាយថា ការពិគ្រោះយោបល់បន្ទាន់លើបញ្ហានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ក្រុមឃ្លាំមើលកសិកម្មរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានកត់សម្គាល់ «ការកើនឡើងយ៉ាងខ្លាំង» នៅក្នុងការរំលោភបំពានអនាម័យនៅក្នុងការនាំចូលផលិតផលកសិកម្មអាមេនី។

ការនាំចេញភាគច្រើននៃប្រទេសអាមេនី ត្រូវឆ្លងកាត់ប្រទេសហ្សកហ្ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ដោយមានការតភ្ជាប់ផ្លូវគោករវាងប្រទេសទាំងពីរ ជាផ្លូវតែមួយតភ្ជាប់ហ្សកហ្ស៊ី និងរុស្ស៊ី តាមរយៈតំបន់ភ្នំកូកាស។

គិតត្រឹមម៉ោង ១២:៣០ រំលងអាធ្រាត (ម៉ោងសកល) នៅថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) នេះ គេហទំព័ររដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ឡានដឹកទំនិញចំនួន ៣.២៣១គ្រឿង កំពុងរង់ចាំនៅប៉ុស្តិ៍ព្រំដែន វើកនី ឡាស៍ (Verkhny Lars) ដែលជារឿយៗត្រូវបានបិទដោយសារតែលក្ខខណ្ឌអាកាសធាតុ ហើយគេមិនដឹងថាមានរថយន្តដឹកទំនិញប៉ុន្មានគ្រឿង ត្រូវបានបញ្ជាឲ្យបើកត្រឡប់ក្រោយវិញនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        160
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm