កម្ពុជា ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣

2023/11/30 09:48:11 pm        153

ភ្នំពេញ ៖ កម្ពុជា ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ"សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍" នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ មានការអញ្ជើញចូលរួមពីឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ តំណាងអង្គទូត នានាប្រចាំព្រះរាជាណា ចក្រ កម្ពុជា និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ដោយយោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការUNAIDS បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុក    មេរោគអេដស៍សរុប មានប្រមាណ ៧៦.០០០នាក់។ ក្នុងនោះ អ្នកមកធ្វើតេស្តឈាមនិងបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនមានចំនួន ៦៧.៣៨៣នាក់ ស្មើនឹងប្រមាណ៨៦%។ ជាមួយគ្នានេះ ៩៩%នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ ហើយ៩៨%នៃអ្នកដែលបានទទួលការព្យាបាល ត្រូវបានពិនិត្យឃើញថាមានការកាត់បន្ថយចំនួនមេរោគមកនៅកម្រិតទាបបំផុត។ 

- ចំនួនប៉ាន់ស្មាននៃអ្នកឆ្លងថ្មី មាន ១.៤០០នាក់ (មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១.១០០នាក់ប៉ុណ្ណោះ) និងអ្នកស្លាប់មានចំនួន ១.១០០នាក់ ( ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់ដោយសារជំងឺអេដស៍ ៣នាក់ក្នុង១ថ្ងៃ) ។

- ការវិភាគក៏បានបង្ហាញថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មីគឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស មានចំនួន៧៩% ហើយ៨៣% នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬជាក្រុមប្រជាជនគន្លឹះ។  

 នាឱកាសនោះក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍/ ជំងឺអេដស៍នៅកម្ពុជា តែងតែដឹកនាំ និងចូលរួមដោយផ្ទាល់ក្នុងការពង្រឹងបណ្តាញកាកបាទក្រហមគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ក្នុងការប្រឆាំងនឹងការ រើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ជាពិសេស បានរួមចំណែកទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតបន្ថែមទៀត។   

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាកំពុងតែស្ថិតនៅលើវិថីមួយដែលកំពុងឈានទៅសម្រេចបាននូវ “គោលដៅ៩៥-៩៥-៩៥” នៅត្រឹមឆ្នាំ ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុក មេរោគអេដស៍ បានដឹង ពីស្ថានភាពផ្ទុក មេរោគ អេដស៍ របស់ខ្លួន, ៩៥% នៃអ្នក ដែល ដឹងស្ថានភាពផ្ទុក មេរោគអេដស៍ បាន ទទួលការព្យាបាលដោយ ឱសថប្រឆាំង មេរោគអេដស៍ និង ៩៥% នៃអ្នកដែល បាន ទទួល ការព្យាបាលដោយឱសថ ប្រឆាំ ងនឹងមេរោគ អេដស៍ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយ ចំនួន មេរោគអេដ ស៍ នៅក្នុងខ្លួន ដែលបានកំណត់ដោយអង្គការ សហ ប្រជាជាតិនៅត្រឹម ឆ្នាំ២០៣០៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm