ការព្រមានពីការវាយប្រហារមីស៊ីល គ្របដណ្តប់លើអ៊ុយក្រែន ខណៈរុស្ស៊ីបង្កើនការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល

2023/11/30 10:32:23 pm        87

កងទ័ពអាកាសរបស់អ៊ុយក្រែន នៅពីថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញការព្រមានពីការគំរាមកំហែងពីលើអាកាសសម្រាប់តំបន់ Vinnytsia, Dnipropetrovsk, Zhytomyr, Cherkasy, Kirovohrad, Mykolaiv និងតំបន់ទីក្រុងគីវ ខណៈដែលប្រទេសរុស្ស៊ី បានទម្លាក់ការវាយប្រហារតាមអាកាសពីរលើក ក្នុងគោលបំណងធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ។

កាលពីដើមសប្តាហ៍នេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ប្រទេសរុស្ស៊ី បានធ្វើការវាយលុកដោយយានអាកាសគ្មានមនុស្សបើក (UAV)ទ្រង់ទ្រាយធំ នៅពេលយប់ លើទីក្រុងគីវ ដែលអ៊ុយក្រែនភ័យខ្លាចថា នេះគ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការរដូវរងា នៅក្នុងអ្វីដែលបានវិវឌ្ឍន៍ ទៅជាសង្រ្គាមបំផ្លិចបំផ្លាញ។

ខណៈដែលរដូវរងា បានឈានចូលមកដល់ លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានសារភាពក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមរដូវស្លឹកឈើជ្រុះថា រដូវកាលខាងមុខ «នឹងមានការលំបាក» នៅពេលដែលប្រទេសរបស់ខ្លួន បានតស៊ូទប់ទល់នឹងកងកម្លាំងរុស្ស៊ី ខណៈដែលការគាំទ្ររបស់សហរដ្ឋអាមេរិកពីសភា ប្រឈមនឹងភាពមិនច្បាស់លាស់ ដែលនៅកំពុងបន្ត។

ដែនអាកាសរបស់ប្រទេសអ៊ុយក្រែន ត្រូវបានពង្រឹងដោយប្រព័ន្ធការពារដែនអាកាស Gepard ពីទីក្រុងប៊ែរឡាំង និង ប្រព័ន្ធការពារដែនអាកាសចម្ងាយខ្លី Avenger ពីទីក្រុងវ៉ាស៊ីនតោន ដែលមានសមត្ថភាពស្ទាក់ចាប់យានអាកាសគ្មានមនុស្សបើក(UAVs) និងមីស៊ីលតម្រង់គោលដៅ។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        2
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm