ក្រសួងបរិស្ថាន ពិនិត្យ​គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ចំនួន​៣​កន្លែង​នៅ​ខេត្តកោះកុង

2021/06/14 11:04:42 pm        500

កោះកុង ៖ តំណាង​ក្រសួងបរិស្ថាន លោកអភិបាលរង​ខេត្តកោះកុង ​និង​ក្រុម​អ្នក​វិនិយោគ ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​ទីតាំង​ស្នើសុំ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន​៣​កន្លែង ​ស្ថិតនៅក្នុង​ដែន​ជម្រកសត្វព្រៃ​តា​តៃ ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ​និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។ ​គម្រោង​វិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍​ចំនួន​៣​កន្លែង​ផ្សេងៗ​នេះ ​មាន​ទំហំ​សរុប ២៩,៩៨៤៣ ហិកតា ​ធ្វើឡើង​ក្រោម​ការ​ចុះពិនិត្យ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា នេះ​។

បើតាម​ឱ្យដឹង​របស់លោក ហ៊ុន ម៉ា​រ៉ា​ឌី មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ចុះពិនិត្យ​វាយតម្លៃ​រួមគ្នា​នៅពេលនេះ ​គឺ​ក្រសួង​គ្រាន់តែ​ផ្តល់​ជា​គោលការណ៍​លើ​ការស្នើសុំ​របស់​អ្នក​វិនិយោគ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ អាស្រ័យ​លើ​របាយការណ៍​លម្អិត​មួយ​ច្បាស់លាស់​បន្ថែមទៀត​។

លោក បាន​បន្ថែមថា តាម​លក្ខខណ្ឌ​សម្រេច​ឱ្យ​វិនិយោគ​រយៈពេល​១៥​ឆ្នាំ ​ក្រោម​គោលបំណង​អភិវឌ្ឍន៍​ផង និង​អភិរក្ស​ផង ​ដោយឡែក​សម្រាប់​ទំហំ​ប្រាក់​វិនិយោគ​ គឺ​លោក​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​នោះទេ​។

លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្តកោះកុង លើកឡើងថា ​លោក​សុំឱ្យ​ដោះស្រាយ​ផល​ប៉ះពាល់ និង​សំណង​នានា ​ប្រសិនបើ​ការអនុវត្ត​គម្រោង​នេះ ​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ឬ​កម្មសិទ្ធិឯកជន​។ បន្ត​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ការជ្រើសរើស​កម្លាំង​ពលកម្ម​ពី​មូលដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​កំរិត​ជីវភាព​ប្រជាពលរដ្ឋ​។

អាជ្ញាធរ​ខេត្តកោះកុង សូមឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវចម្រុះ​ នៅក្នុង និង​ក្បែរ​ទីតាំង​ ស្នើ​សូម​វិនិយោគ​ទេសចរណ៍ធម្មជាតិ ​ពិសេស​គឺ​ការគ្រប់គ្រង​សំណល់​រឹង ​រាវ​និង​សំរាម ព្រមទាំង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន និង​លិខិត​បទដ្ឋាន​នានា​ដែល​បាន​អនុញ្ញាត​ឱ្យ​៕

អត្ថ​ប​ទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm