សមាគម​ធនាគារ ​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​ឧបត្ថម្ភ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩

2021/06/14 04:50:23 pm        322


ភ្នំពេញ៖ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃនេះ បានរួម​ចំណែក​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ ផ្ដល់​ជា​គ្រឿង​ឧបភោគ​បរិភោគ រួមទាំង​ថវិកា ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​កំពុង​សកម្មភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។ នេះ​ជាការ​រួមចំណែក ទៅតាម​លទ្ធភាព​ក្នុង​គ្រា​លំបាក​។​

​ជាការ​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ នៅ​កម្ពុជា សប្បុរសជន ជា​លក្ខណៈ​គ្រួសារ សមាគម អាជីវកម្ម រឺ​បណ្ដា​ក្រុមហ៊ុន​ជាច្រើន បាន​ជួយឧបត្ថម្ភ​គាំទ្រ ដោយ​នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារ​ការពារ ក៏ដូចជា​ថវិកា​ទៅតាម​លទ្ធភាព​របស់ខ្លួន ដើម្បី​ផ្ដល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​។

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ ២០២១​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ រួមមាន​អង្ករ​ចំនួន ៥ តោន​, ត្រីខកំប៉ុង ចំនួន ២.០០០​យួរ ទឹកស៊ីអ៊ីវ ចំនួន ២.២០០​យួរ​, ទឹកត្រី ចំនួន ២.២០០​យួរ​, រួមទាំង​ថវិកា​ចំនួន ៤០​លាន​រៀល ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដើម្បី​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ក្នុងការ​បំពេញការងារ​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​។​

​ក្នុង​ឱកាស​នាំយក​អំណោយ​មក​ផ្ដល់ជូន​នេះ លោក ហេង កូយ ប្រធាន​ចាត់ការ​ទូទៅ នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​កោត​ស​សើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​តែងតែ​យកចិត្តទុកដាក់ និង​បាន​ចាត់វិធានការ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បន្តថា ការជួយឧបត្ថម្ភ​នាពេលនេះ ក៏​ជា​ទំនួល​ខុសត្រូវ​សង្គម​មួយ របស់​វិស័យ​ឯកជន​ចូលរួម​ដើម្បី​សង្គមជាតិ​កម្ពុជា​ផងដែរ​។​

​សម្រាប់​ឱកាស​ដដែល​នេះ ឯកឧត្តម ពេញ ធារ​ម្យ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ទាំងពីរ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

លោក​បាន​មានប្រសាសន៍ថា រាល់​ជំនួយ​ឧបត្ថម្ភ​ទាំងអស់​របស់​សប្បុរជន​នឹង​បញ្ជូន​ទៅតាម​មន្ទីរពេទ្យ ចែកជូន​អ្នកជំងឺ និង​បញ្ជូន​ទៅតាម​តំបន់​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​កំឡុងពេល​បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​ចុះ​យក​សំណាក ការចាក់​វ៉ាក់សាំង និង​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm