ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី៤ប្រទេស បើកយុទ្ធនាការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តកំពង់ចាម

2023/12/01 05:29:39 am        360

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ចំនួនប្រមាណ២០០នាក់ គ្រោងចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងន័យសប្បុរសធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋដោយស្មើភាពគ្នា និងមិនមានការរើសអើង។

នៅក្នុងវេទិកាសប្បុរសធម៌ ក្រោមកិច្ចសហការ រវាងសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និង Rotary នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដោយនៅថ្ងៃទី១ ខែធ្នូ សមាគមនឹងរៀបចំក្រុមការងារនាំយកសម្ភារៈសិក្សាជាកាតាបស្ពាយ ផ្ដល់ជូនសិស្សានុសិស្សចំនួន ១,២០០នាក់។ ហើយនៅថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូ ក្រុមគ្រូពេទ្យទាំងអស់ នឹងបំពេញបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

លោកឧកញ៉ា បានលើកឡើងបន្តថា កម្ពុជា ជាប្រទេសដែលមានសន្តិភាពពេញលេញ ស្ថេរភាព សន្តិសុខ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាកត្តាសក្ដានុពលដែលជួយដល់សមាគមអាចកសាងទំនុកចិត្តជូនដល់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំមកពីប្រទេសផ្សេងៗគ្នា បានចូលមកក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត និងកំពុងមានវត្តមាននៅទីនេះប្រកបដោយភាពសប្បាយរីករាយ។

អញ្ញើញជាអធិបតីក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរួមចំណែកលើកស្ទួយវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

 សូមជម្រាបជូនថា សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដោយមានគោលបំណងសំខាន់ៗ ផ្ដោតលើការលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាជន ផ្ដើមចេញពីការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនជាលំដាប់។ កន្លងមក សមាគមនេះ បានចូលរួមជួយឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្ស និងនិស្សិតច្រើនរូបជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីជម្រុញការអភិវឌ្ឍចំណេះ ជំនាញ ដែលជាធនធានសំខាន់សម្រាប់សង្គម និងប្រទេសជាតិ។ ក្រៅពីកត្តាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សមាគមក៏បានផ្ដោតលើការលើកកម្ពស់ សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ ព្រោះថាការថែរក្សាសុខភាពបានល្អប្រសើរ ជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋក្នុងការកសាងជីវភាពរបស់ខ្លួន៕អត្ថបទ÷ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm