ថ្ងៃនេះ រដ្ឋបាលកែបផ្តើមរៀបចំបុណ្យសមុទ្រ ដោយនាំមកនូវព្រឹត្តិការណ៍សប្បាយៗ ជាច្រើនលើសឆ្នាំមុនៗ

2023/12/01 04:26:51 pm        421

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែប បានកំពុងចាប់ផ្តើមរៀបចំ​បុណ្យ​សមុទ្រ​តាម​ការ​គ្រោង​ទុក​របស់ខ្លួន ខណៈជុំទីបីដែលកែបធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»នឹងនាំមកនូវព្រឹត្តិការណ៍កំសាន្ត ត និង​ទាក់​ទាញ​ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តាមរយៈការរៀបចំស្តង់លក់ផលិតផល ស្តង់​ម្ហូប​អាហារ ព្រឹត្តិការណ៍តន្រ្តី និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាច្រើនប្រភេទជាដើម។

បុណ្យសមុទ្រជុំទី៣ លើកទី១០នេះ បានកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១នេះដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅ​លើទឹកដីខេត្តខែប។ បុណ្យដែល​មាន​លក្ខណៈ​ប្តូរវេន​សម្រាប់​ខេត្ត​ជាប់​សមុទ្រ​នៅ​ទិស​ភាគ​នារតីនេះមិនត្រឹមតែរួមចំណែកក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ អំពីឆ្នេរ​ធម្មជាតិ​របស់ខេត្តដែលជាប់ឆ្នេរសមុទ្រនីមួយៗនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបា​ន​ចូល​រួម​គាំទ្រ​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និងការទទួលខុសត្រូវផងដែរ។

លោក ហេង យ័ន អភិបាលក្រុងកែប បានប្រាប់ទូរទស្សន៍BTVថា បុណ្យសមុទ្រឆ្នាំនេះ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរជាតិ និងអន្តរ​ជាតិ​កាន់​តែ​សម្បូរ​បែប​ក្នុង​ចក្ខុ​អារម្មណ៍ជាមួយ​នឹង​ការរៀប​ចំ​ការ​ប្រគំ ​តន្រ្តី​​សម័យជាច្រើនកន្លែង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការបង្ហោះខ្លែង​ដោយ​ភ្ជាប់​ជា​មួយ​ភ្លើងពណ៌ និងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀតទាំងតាមបែបបុរាណ និងសម័យ។ មួយវិ​ញ​ទៀ​ត​ការ​រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ,ឆ្នេរសមុទ្រ ដែលទើបរៀបចំថ្មីៗ, វត្តមានដ៏​ប្រណិត​របស់​សណ្ឋាគារ, រីសត, ទីកន្លែងអង្គុយកំសាន្តស្រូបយកខ្យល់អាកាសជាច្រើនទៀត រួមទាំង​ការ​លក់​ម្ហូប​អាហារ​សមុទ្រ​ស្រស់ៗ​ដែល​ទើប​យក​ចេញ​ពី​សមុទ្រ​ពី​សំណាក់​បង​ប្អូន​ប្រជា​នេសាទ​ភ្លាម​ៗជា​ដើ​ម​ផងដែរ។

បើតាមអភិបាលក្រុងកែបរូបនេះក៏បានលើកឡើងផងដែរថាការដែលខេត្តកែប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះនូ​វបុ​ណ្យស​មុទ្រ​ឆ្នាំ​២០២៣នេះ គឺ​បាន​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ខេត្ត ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំដោយរាជរដ្ឋាភិបាល ដោយ​មាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជា។

សូមបញ្ជាក់ថា បុណ្យសមុទ្រជុំទី៣លើកទី១០ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន រួមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm