បន្ទាយមានជ័យ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក តានិណៃ អ៊ីឈិតុម៉ុ ឧបទូត/អនុប្រធាន បេសកកម្ម ការទូតស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា រួមនឹងប្រតិភូ បានអញ្ជើញសម្តែងការគួរសមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
តាមរយៈ នៃជំនួបរវាងប្រទេសទាំង២ ក៏បានពិភាក្សាដូចជា
១. វឌ្ឍនភាពនៃគម្រោងជំនួយ ODA ដោយរដ្ឋាភិបាលជប៉ុនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ២. អត្ថប្រយោជន៍ទីតាំងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលជាមជ្ឈមណ្ឌលសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង, ៣. ការណែនាំអំពីសកម្មភាពរបស់ក្រុមហ៊ុនជប៉ុននៅប៉ោយប៉ែត, ៤. ការរំពឹងទុករបស់រដ្ឋបាលខេត្តទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត (ដូចជាគម្រោងផ្លូវល្បឿនលឿន ផ្លូវដែក) ជាដើម។








