សិស្សានុសិស្សមកពីគ្រប់រាជធានី-ខេត្តចុះសិក្សាឈ្វេងយល់នៅវិមានឈ្នះ ឈ្នះជារៀងរាល់ថ្ងៃ

2023/12/01 06:27:21 pm        187

សិស្សានុសិស្ស, សមណៈសិស្សទាំងសាលារដ្ឋ និងឯកជន ទាំងនៅរាជធានីភ្នំពេញ និង​មក​ពី​តាម​បណ្តា​ខេត្តនានា បានមកទស្សនកិច្ច និងសិក្សាឈ្វេង​យល់​ជា​រៀង​រាល់​ថ្ងៃ​នៅ​តំបន់​ប្រវត្តិសាស្រ្ត​វិមានឈ្នះ ឈ្នះ។

ក្រោយធ្វើចុះទស្សនកិច្ច សិក្សាឈ្វេងយល់អំពីវិមានជាប្រវត្តិសាស្រ្តមួយនេះ សិស្សានុសិស្ស សមណៈសិស្សទាំងអស់បានលើកឡើងថា ពួកគេបានយល់កាន់តែច្បាស់អំពីអត្ថន័យ ខ្លឹម​សារ​ដែល​បាន​ចារិកនៅតាមផ្ទាំងសិលានានាក្នុងបរិវេននេះ ហើយពួកគេ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មគ្គុទេស​ឯក គឺសម្តេចតេជោ ហ៊ុន សែន និងយុទ្ធដទៃ​ទៀត​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាមស្រស់ក្នុងបុព្វហេតុជាតិ បាននាំឲ្យប្រទេសជាតិមានសុខសន្តិភាព និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សូមបញ្ជាក់ថាវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ»ត្រូវ​បាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់ ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡដ្ឋានមរតកតេជោ។

បើតា​ម​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ វិមាន​អនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបាន​សាងសង់​ឡើង​ដោយ​បាន​ដក​ស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន សាងសង់ឡើង ដោយបញ្ជាក់​នូវ​អត្ថន័យ​ដ៏មានសារៈសំខាន់ចំនួនបីរួមមាន៖ទី១. កំពូលវិមានដែលមាន​ជ្រុង​បី​តំណាង​ឲ្យ​នយោបាយ​គន្លឹះ​សំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការ​ធានា​រូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និង​ទ្រព្យ​សម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមាន​មាន​ជ្រុង ប្រាំពីរ តំណាងកត្តា នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។

នៅជាប់​លើវិមានមានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង។ ដោយក្នុងនោះសិលាចរឹកផ្ទាំងទី១ បង្ហាញ​ពី​ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាព​ទឹកដី​ទាំង​ស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ គឺដើម្បីចារឹក និង​តម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និង​ជា​មេ​រៀន​សម្រាប់​មនុស្សជំនាន់ក្រោយតរៀងទៅ។ និងទី២សិលាចរឹកផ្ទាំងទី២ បង្ហាញអំពី​ការ​បញ្ចុះ​បឋម​សិលា​សាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពារ រួមទាំងការ​អំពាវនាវ​របស់​សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

វិមាន​អនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែល​ច្រក​ទ្វារ​ទាំង​៣នេះ ក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។

ច្រកទ្វារទី១៖ ចម្លាក់​លើ​ទ្វារ​សុខដុមនីយ​កម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និង​គ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនាដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ សម្រាប់​ហោជាង​នៅច្រ​ក​ទ្វារ​ជ័យ​នេះ​កំណត់​យក​រូប​សញ្ញា​រាជ​រដ្ឋាភិបាល​មាន​ព្រះខ័ន​ម្កុដ​រា​ជ្យ សញ្ញាឱមតម្កល់លើជើងពានទ្រជាក្បាច់ភ្ញីទេស។

ច្រកទ្វារ​ទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានា​បី​យ៉ាងរបស់នយោបាយឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើ​ហោជាង​ទាក់​ទង​នឹង​ការ​ធានា​បី​យ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូបព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។

ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនា​នៅ​លើ​ផ្តែរ​ស្តីពី​វប្បធម៌ និងបេតិកភណ្ឌជាតិ​ដែល​ក្នុង​នោះ​ជ្រើស​យក​ប្រាសាទ​ដែល​ល្បីៗក្នុ​ង​ប្រទេស​កម្ពុជា​ពី​អាយុ​កាលមុ​ន​អង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទសំបូរព្រៃគុក, ប្រាសាទកោះកេរ, ប្រាសាទ​ព្រះវិហារ, ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ចម្លាក់លើហោជាង គឺជារូប​ព្រះឥន្ទ្រ​គង់លើដំរីក្បាលបីលើព្រះកាល។

នៅលើវិមាន​ប្រាសាទមានសាងសង់​រូបដំរីក្បាលបីមានស្លាបគ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និង​ខ្លឹមសារផ្សេងៗគ្នា។

ហង្ស៖ ហង្សជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាព​សម្បូរ​ខាង​ទ្រព្យ​ធន​ជា​ដើម។ គ្រុឌ៖ គ្រុឌជាកម្លាំងនៃនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើប​គេ​ច្រើន​ធៀប​អ្នកចម្បាំង ទៅនឹងសត្វគ្រុឌ។

ដំរីក្បាលបីមានស្លាប៖ ដំរីក្បាលបីជា​យាន្ត​ជំនិះ​របស់​ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។ ដំរីក្បាលបី​មាន​ឈ្មោះ​ថា Airivata ដែលជាវត្ថុពិសិដ្ឋមួយកើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្ស និង​ពួក​ទេព​។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការ​ផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឲ្យដឹងទៀតថា នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយក៏ជានិមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។ នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែរួមមាន៖១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន៕



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm