ពិភពលោកប្រឈមនឹងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈករណីជំងឺកើនឡើង

2023/12/01 12:14:32 pm        57

របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈដែលករណីនៃជំងឺនេះបានកើនឡើងប្រហែល ៥លាន ករណីបើធៀបនឹងឆ្នាំមុនក្នុងឆ្នាំ២០២២ ដែលលើសពីគោលដៅសកលដើម្បីទប់ស្កាត់ជំងឺនេះ។

ការរំខានដែលទាក់ទងនឹងជំងឺរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ បានរារាំងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

របាយការណ៍ជំងឺគ្រុនចាញ់ពិភពលោកប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ការរីកចម្រើនចាប់តាំងពីឆ្នាំ ២០១៥ បានជាប់គាំងរួចទៅហើយដោយសារតែការកើនឡើងនៃភាពធន់នឹងថ្នាំ និងគុណភាពថ្នាំសំលាប់សត្វល្អិត និងបញ្ហាជម្លោះផ្សេងៗ។

លោក ភីធើ សែនស៍ (Peter Sands) នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់បាននិយាយថា «យើងកំពុងមានហានិភ័យក្នុងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ច្រើនជាងពេលណាៗទាំងអស់»។ ក្នុងឆ្នាំ២០២២ មានករណីជំងឺគ្រុនចាញ់ប្រមាណ ២៤៩ លានករណី។

ជាមួយគ្នានេះ ករណីជំងឺគ្រុនចាញ់ជាសកលមានចំនួន ៥៨,៤ករណីក្នុងមនុស្ស ១.០០០នាក់ ដែលត្រូវបានចាត់ទុកថាមានហានិភ័យ ធៀបនឹងគោលដៅរបស់អង្គការសុខភាពពិភពលោកដែលមានចំនួន ២៦,២ករណីនៅឆ្នាំ ២០២៥ ។

ស្ថាប័នសុខភាពសកលមួយនេះបានបន្ថែមថា ការរីកចម្រើនឆ្ពោះទៅកាន់គោលដៅឆ្នាំ២០២៥ គឺបានបរាជ័យចំនួន ៥៥ភាគរយ ហើយនឹងត្រូវខកខានចំនួន ៨៩ភាគរយ នៅឆ្នាំនេះ ប្រសិនបើការអនុវត្តន៍បែបនេះនៅតែបន្ត។ ករណីជំងឺគ្រុនចាញ់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ដែលមានអាកាសធាតុធ្ងន់ធ្ងរបំផុត៕

អត្ថបទដែលទាក់ទង

ពលរដ្ឋកុងហ្គោខំប្រឹងរស់ ខណៈពេលកិច្ចប្រជុំស្វែងរកសន្តិភាពចេះតែអូសបន្លាយពេល
2025/04/23 09:11:24 pm        1
អាជ្ញាធរកេនយ៉ាបិទព្រះវិហារ ក្រោយមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៥៧នាក់ ត្រូវបានជួយសង្រ្គោះ
2025/04/23 08:35:04 pm        1
IMF តែងតាំងប្រមុខបេសកកម្មដំបូង នៅស៊ីរី ក្នុងរយៈពេល ១៤ឆ្នាំ
2025/04/23 07:57:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋកុងហ្គោខំប្រឹងរស់ ខណៈពេលកិច្ចប្រជុំស្វែងរកសន្តិភាពចេះតែអូសបន្លាយពេល

2025/04/23 09:11:24 pm
​អាជ្ញាធរកេនយ៉ាបិទព្រះវិហារ ក្រោយមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៥៧នាក់ ត្រូវបានជួយសង្រ្គោះ
2025/04/23 08:35:04 pm
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកាត់បន្ថយចំនួនការិយាល័យក្រោយការធ្វើវិភាគមុខងារ
2025/04/23 08:23:54 pm
​IMF តែងតាំងប្រមុខបេសកកម្មដំបូង នៅស៊ីរី ក្នុងរយៈពេល ១៤ឆ្នាំ
2025/04/23 07:57:51 pm
​ឧបនាយករដ្ឋមន្ត្រី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចរចា ប៉ុន្តែមិនចុះញ៉មនោះទេ
2025/04/23 07:51:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/20 01:13:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 08:27:15 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/20 08:50:23 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am