គ្រូបង្រៀននៅខេត្តកណ្តាល ប្តេជ្ញាបង្កើនរកវិធីសាស្ត្របង្រៀនថ្មីជំរុញសិស្សឱ្យរៀនពូកែ

2023/12/01 07:49:07 pm        609

នៅថ្ងៃទី១ ខែធ្នូនេះ បណ្តាវិទ្យាល័យនានា នៅខេត្តកណ្តាល ក៏បានរៀបចំកម្មវិធី​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣ ឆ្នាំ២០២៤ ក្នុងឱកាសនេះ លោកគ្រូអ្នកគ្រូបង្រៀន បាន​បង្ហាញ​តាំង​ចិត្ត​លើការស្វែងរកវិធីសាស្ត្រថ្មីល្អៗបន្ថែមទៀត ដើម្បីបង្ហាត់បង្រៀនសិស្សឲ្យរៀនពូកែ និង​ប្រឡងទទួលបាននិទេ្ទសល្អៗនាពេលខាងមុខ។

នៅក្នុងឱកាសអញ្ជើញចូលរួមបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ លោក​គ្រូអ្នកគ្រូបង្រៀន បានប្ដេជ្ញាចិត្តធ្វើជាឪពុកម្តាយទីពីររបស់សិស្សឲ្យល្អបំផុត និងខិត​ខំ​រិះរក​វិធី​សាស្ត្រ​បង្រៀនថ្មីៗបន្ថែមឲ្យបានជាច្រើន យកទៅបង្រៀនធ្វើឲ្យសិស្សងាយយល់ ងាយចំា មាន​ចំណេះដឹងល្អ។

ចំណែកសិស្សានុសិស្សដែលត្រូវចូលឆ្នាំសិក្សាថ្មីថ្នាក់ទី ១២ បានលើកឡើងថា នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ពួកគេទាំងអស់គ្នានឹងខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រ ប្រកាន់ខ្ជាប់សីលធម៌ល្អ និង​ខិតខំ​ប្រឡង​យក​និទ្ទេសល្អជូនខ្លួនឯង ជូនឱពុកម្តាយ ជូនសាលា។

សូមជម្រាបថា ក្នុងឱកាសថ្ងៃបើកបវេសនកាលថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ស្នើ​មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ចូលរួមតាមដាន លទ្ធផលការសិក្សា អត្តចរឹក សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ ក្នុងសាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូន និង​បង្កលក្ខណៈឲ្យកូនរៀននៅក្នុងផ្ទះឲ្យបានច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm