សង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស គ្របដណ្តប់ទៅលើកិច្ចពិភាក្សាស្តីពីអាកាសធាតុ នៅទីក្រុងឌូបៃ

2023/12/01 11:00:29 pm        30

សង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានរុញផ្លូវរបស់ខ្លួនទៅដល់ស្ថានភាពដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឌូបៃ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមអ្នកធ្វើយុទ្ធនាការ អំពាវនាវឲ្យមានបទឈប់បាញ់ ហើយអ៊ីស្រាអែលឆ្លៀតឱកាស ដើម្បីពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរ។

រយៈពេលជាង៧សប្តាហ៍ចូលទៅក្នុងសង្រ្គាមដ៏សាហាវ កិច្ចពិភាក្សា COP28 បានបើកជាមួយនឹងភាពស្ងៀមស្ងាត់មួយភ្លែត ដែលប្រកាសដោយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ដែលជាប្រធាន COP27 សម្រាប់«ជនស៊ីវិលទាំងអស់ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលជម្លោះបច្ចុប្បន្ន     នៅតំបន់ហ្កាហ្សា»។

ជម្លោះ ក៏បានគ្របដណ្ដប់លើរបៀបវារៈរបស់សកម្មជន ដោយមានការលាយឡំនឹងសំឡេងស្រែកច្រៀង អ្នកការពារយុត្តិធម៌អាកាសធាតុដែលពាក់ក្រមា keffiyeh បានជំរុញឲ្យមានបទឈប់បាញ់ និងការបញ្ចប់ការបិទផ្លូវរយៈពេល ១៧ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក Lidy Nacpil តំណាងឲ្យក្រុមចម្រុះនៃអង្គការយុត្តិធម៌អាកាសធាតុចំនួន ៣៥០ បានប្រាប់សន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំ COP ថា៖«យើងនៅទីនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប៉ាឡេស្ទីន និងអំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍»។

សង្គ្រាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតមកពីតំបន់ហ្កាហ្សា បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់ប្រហែល ២៤០ នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm