សត្វផ្សោតដ៏ធំ ១ក្បាល ត្រូវបានប្រពលរដ្ឋបានឃើញងាប់ នៅក្នុងអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល

2021/06/14 09:39:06 pm        303



ស្ទឹងត្រែង៖ សត្វផ្សោតញីដ៏ធំ ១ក្បាល មានទំងន់ជិត២០០គីឡូក្រាមបានស្លាប់នៅក្នុងអន្លង់ផ្សោតអូឈើទាលជាកន្លែងតំបន់រមណីយដ្ឋានទេសចរណ៍រ ស្ថិតនៅភូមិ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង  ករណីនេះប្រជាសហគមន៍ទេសចរណ៏នាំគ្នាសោគស្តាយ ព្រោះវាបាត់បង់សត្វផ្សោតមេពូជអាចធ្វើឱ្យមានការថមថយបរិមាណសត្វផ្សោតនិងអាចបាត់បង់ក្នុងពេលដ៍ឆាប់ខាងមុខនេះ។  

ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោតដែលបានស្លាប់អណ្តែតទឹកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ដនបាន់ ឆ្មាំទន្លេប្រចាំការនៅឃុំព្រះរំកិលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះ វាទើបតែស្លាប់ថ្មីៗអាចរងផលប៉ះពាល់ពីអ្នកលួចលាក់ធ្វើនេសាទខុសច្បាប់នៅពេលយប់។ 

លោកអះអាងថា សត្វផ្សោតញីមួយក្បាលនេះ វារស់នៅក្នុងអន្លង់ផ្សោតអូរឈើទាលកន្លែងតំបន់ទេសចរណ៏ផ្សោតព្រះរំកិល ដែលមានទំងន់ប្រមាណជិត ២០០ គីឡូក្រាម និងមានប្រវែងជាង២ម៉ែត្របច្ចុប្បន្ន ក្រុមមន្ត្រីជំនាញ របស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេសទាក់ទងទៅនិងការស្លាប់របស់សត្វផ្សោតនេះ និងយកទៅរក្សាទុកដើម្បីធ្វើពិសោធន៍រកហេតុផលនៃការស្លាប់នេះ។

លោកផយវណ្ណា មន្ត្រីសហគមន៏ទេសចរណ៏នៅតំបន់ផ្សោតព្រះរំកិលនេះ បានបញ្ជាក់ថា កាលពី២ខែមុនសត្វផ្សោតបានស្លាប់មួយរួចមកហើយ ចំណែកខាង (អង្គការ WWF)យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងនោះទេហើយយុទ្ធសាស្ត្រការការពារមិនទាន់មានដែរ។

លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាពនិងកុំទំលាក់កំហុសទៅលើអាកាសធាតុប្រែប្រួល ព្រោះមានករណីខ្លះក៍សត្វផ្សោតនេះស្លាប់ដោយសារតែបទល្មើសនេសាទតែប៉ុណ្ណោះ។

សូមបញ្ចាក់ថា នេះជាការស្លាប់ត្រីផ្សោតទី៣ហើយ នៅខេត្តស្ទឹងត្រែងក្នុងឆ្នាំ២០២១នេះ ព្រោះកាលបិថ្ងៃទី២៣មេសាក៏មានសត្វផ្សោតញី១ក្បាល់ទំងន់ជាង១រយគីឡូក្រាម បានស្លាប់រួចមកហើយដែរ។

ហើយការស្លាប់លើកនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្ថិតនៅចំណុច(កោះកក)ក្នុងភូមិសាស្ត្រទឹកដីភូមិក្រោមតាមដងទន្លេមរគង្គ ឃុំព្រះរំកិលស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង៕

អត្ថបទដែលទាក់ទង

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
2025/07/14 07:07:35 pm        1
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
2025/07/14 06:16:59 pm        1
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
2025/07/14 06:10:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ

2025/07/14 08:42:52 pm
​មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm
​ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
2025/07/14 08:17:27 pm
​អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
2025/07/14 07:28:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/14 01:47:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am