MSF និយាយថា ស្ថានភាពនៅហ្កាហ្សា គឺ «មិនអាចប៉ាន់ស្មានបាន» និង «អមនុស្សធម៌»

2023/12/01 11:24:22 pm        30

បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់ដែនដីប៉ាឡេស្ទីន ប្រធានអង្គការអន្តរជាតិគ្រូពេទ្យគ្មានព្រំដែន (Médecins Sans Frontières) លោក Christos Christou បានពណ៌នាស្ថានភាព នៅតំបន់ហ្កាហ្សាថាជាមហន្តរាយ ដោយលោកបានថ្លែងបែបនេះ អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ក្នុងរដ្ឋធានី Amman ប្រទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា)។

លោក Christos Christou បាននិយាយថា៖ «មនុស្សម្នាព្យាយាមរត់គេចពីការទម្លាក់គ្រាប់បែក ដែលមិនអាចទាយទុកជាមុនបាន ដោយព្យាយាមស្វែងរកសុវត្ថិភាព នៅកន្លែង ដែលគ្មានសុវត្ថិភាព។ ហើយឥឡូវនេះ មនុស្សជាង ១,៧លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏ណែនណាន់តាន់តាប់ វឹកវរ និងគួរឲ្យរន្ធត់។ នេះគឺរឿងមិនអាចប៉ាន់ស្មានបានទាល់តែសោះ។ នេះគឺស្ថានភាពអមនុស្សធម៌»។

សូមបញ្ជាក់ថា ការឈានដល់បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងអ្នកទោស បានអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ។ តែបុគ្គលិកផ្ដល់ជំនួយ និយាយថា ជំនួយដែលរួមមានអាហារ ទឹក គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងប្រេងឥន្ធនៈ នៅមានកម្រិតទាបជាងអ្វី ដែលត្រូវការ៕

បណ្ដាមន្ត្រី និងបុគ្គលិកជំនួយ បានឲ្យដឹងថា នៅមុននេះ ព្រះមហាក្សត្រ Abdullah របស់ប្រទេសហ្ស៊កដានី បានជំរុញឲ្យមន្ត្រីជំនួយរបស់អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ដែលស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm