សមាជិកសភាអាមេរិក លោក George Santos និយាយថា សុំ «បោះឆ្នោត» មុនការប៉ុនប៉ងដកលោកចេញ

2023/12/01 11:34:40 pm        49

តំណាងរាស្រ្តអាមេរិក លោក George Santos ដែលរងការចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានបង្ហាញនូវភាពមិនព្រមចុះញ៉ម នៅមុនមានការបោះឆ្នោតដែលរំពឹងថា នឹងដករូបលោកចេញពីសភា ហើយលោកបានរិះគន់សមាជិកសភាផ្សេងទៀត ពោលគឺអ្វី ដែលអាចជាការនិយាយថ្ងៃចុងក្រោយរបស់លោកនៅវិមានរដ្ឋសភា Capitol Hill។

សមាជិកសភាអាណត្តិទី១ វ័យ ៣៥ឆ្នាំ ដែលបានចំណាយពេលមិនដល់ ១ឆ្នាំ នៅក្នុងសភា ប្រឈមនឹងការចោទប្រកាន់ហិរញ្ញវត្ថុយុទ្ធនាការព្រហ្មទណ្ឌ ហើយបានទទួលស្គាល់ថា បានប្រឌិតជីវប្រវត្តិរបស់ខ្លួនជាច្រើន។ សមាជិកនៃគណបក្សសាធារណរដ្ឋរបស់លោក បានកំណត់ពេលបោះឆ្នោតលើការដកលោកចេញនៅថ្ងៃសុក្រ (ទី១ ខែធ្នូ) នេះ។

អំឡុងការពិភាក្សាដេញដោលរយៈពេល ១ម៉ោង លោក Santos មានការចូលរួមការពារពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋ ៣រូប ដែលភាគច្រើនបានប្រកែកតវ៉ាប្រឆាំងនឹងការដកចេញនេះ ដោយផ្អែកលើមូលដ្ឋាននីតិវិធី។ សមាជិកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋចំនួន ៨នាក់ បានអំពាវនាវឲ្យដកលោក Santos ចេញ។

សូមបញ្ជាក់ថា លោក Santos បានរួចផុតពីការបោះឆ្នោតដកចេញ កាលពីដើមខែនេះ ប៉ុន្តែប្រឈមនឹងឱកាសរួចខ្លួនតិចណាស់ នាពេលនេះ។ ការស៊ើបអង្កេតរបស់សមាជិកសភានៃគណបក្សទាំង២ ដែលបានចេញផ្សាយ បន្ទាប់ពីការបោះឆ្នោតនោះ បានរកឃើញភស្តុតាងដែលបង្ហាញថា លោកបានចំណាយប្រាក់យុទ្ធនាការលើការចាក់ថ្នាំ Botox (ថ្នាំបំបាត់ស្នាមជ្រួញ) សម្ភារប្រើប្រាស់ម៉ាកប្រណីត ដូចជា Hermes និងចំណាយលើការមើលវេបសាយ OnlyFans ជាវេទិកាអនឡាញ ដែលគេស្គាល់ថា ជាមាតិកាទាក់ទងនឹងផ្លូវភេទ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm