លោក Biden កៀរគរ​អង្គការ ​NATO​ ប្រឆាំង​ការ​គំរាម​ពី​សំណាក់​ប្រទេស​ចិន​ជា​ប្រព័ន្ធ​

2021/06/15 04:50:06 pm        117

ប៊ែលហ្សិក៖ ​ក្រុម​មេដឹកនាំ​សម្ព័ន្ធ NATO បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ ធ្វើការ​រួមគ្នា​ប្រឆាំង​នឹង​ការ​ប្រឈមជា​ប្រព័ន្ធ​បង្កឡើង​ ដោយ​គោលនយោបាយ​គំរាមកំហែង​របស់​ប្រទេស​ចិន និង​ព្រមាន​ប្រទេស​រុស្ស៊ី​អំពី​ការ​បំពានច្បាប់​អន្តរជាតិ​។​

​ខណៈ​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden រម្លឹក​ឡើងវិញ​ពី​ទំនាក់ទំនង​អន្ត​រអា​ត្ល​ង់​ទិ​ក នៅ​ឯ​ជំនួប​កំពូល​លើកដំបូង​របស់​លោក ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ក្រុម​មេដឹកនាំ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទូលំទូលាយ​មួយ​ស្ដីពី​បំណង​នេះ​។​ ក្រុម​មេដឹកនាំ​ទាំង​នោះ​បាន​និយាយ​ថា ​សកម្មភាព​ក្អេងក្អាង​កាន់​តែ​ខ្លាំង​ឡើង​របស់​ប្រទេស​ចិន ​ក្នុង​ការ​កសាង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​រួម​ជាមួយ​សមត្ថភាព​អវកាស ​និង​សង្គ្រាម​តាម​អ៊ីនធឺណិត​បាន​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ​។​ ​អគ្គលេខាធិការ​អង្គការ​ NATO​ លោក Jens Stoltenberg បាន​និ​យា​យ​ថា​ សម្ព័ន្ធមិត្ត​នឹង​ស្វះស្វែង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​សកល ​ដូចជា​ការប្រែប្រួល​អាកាសធាតុ​ដូចដែល​រដ្ឋធានី​អឺរ៉ុប​ចង់បាន​។​

​លោក​បាន​ព្រមាន​ថា ប៉ុន្តែ​ដោយ​ផ្ដោត​ទៅ​លើ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ​របស់​ទីក្រុង​វ៉ាស៊ីន​តោន ''ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន និង​គោលនយោបាយ​អន្តរជាតិ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដល់​សន្តិសុខ​សម្ព័ន្ធមិត្ត​''។​ ​បណ្ដា​មេដឹកនាំ​បាន​ឯកភាព​ថា ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​រួមគ្នា​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត ​ហើយ​យើង​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​ចិន ​ដើម្បី​ការពារ​ផលប្រយោជន៍​សន្តិសុខ​របស់​យើង​៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm